Connect with us

បាល់ទាត់អន្តរជាតិ

Messi ចង់​ឲ្យ Barcelona នាំ​យក​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទៅ​ជំនួស​កន្លែង​របស់ Xavi

Published

on

យោងតាម​របាយការណ៍​ពី Todofichajes បាន​ឲ្យ​ដឹង​​ថា គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Lionel Scaloni អាចនឹង​ទៅ​ដឹកនាំ​ក្លឹប Barcelona បន្ទាប់​ពី​ការ​ចាកចេញ​របស់​គ្រូ​បង្វឹក​បច្ចុប្បន្ន​លោក Xavi Hernandez នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យោងតាម​របាយការណ៍​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​កីឡាករ​ឆ្នើម Lionel Messi ផ្ទាល់​ក៏​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​ក្លឹប Barcelona ឲ្យ​ពិចារណា​លើ​បេក្ខភាព​លោក Lionel Scaloni ផង​ដែរ។ សូម​រំលឹក​ថា Xavi បាន​បញ្ជាក់​រួច​ហើយ ដោយ​គាត់​នឹង​ចាកចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់ Barcelona នៅ​ពេល​ចប់​រដូវកាល​នេះ។ Barcelona កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 4 ក្នុង​តារាង La Liga។ ពួក​គេ​មាន​គម្លាត 11 ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Girona។

Lionel Scaloni បាន​ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្នុង​ខែ​សីហា ឆ្នាំ 2018។ គាត់​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ឲ្យ​ឈ្នះ​ពានរង្វាន់ Copa America ក្នុងឆ្នាំ 2021, Finalissima និង World Cup នៅ​ក្នុង​ឆ្នាំ 2022។ លើស​ពី​នេះ​ទៀត Scaloni ក៏​បាន​ឈ្នះពាន​រង្វាន់​ជា​គ្រូ​បង្វឹក​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2022 របស់ FIFA ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២