បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមបញ្ចប់ការសហការជាមួយ Nike និងជំនួសមកវិញដោយដៃគូថ្មី Puma
ប្រធានក្លឹបលោក Joan Laporta បានសារភាពថា ក្លឹបអ្នកមានបុណ្យ Barcelona របស់គាត់អាចនឹងចែកផ្លូវជាមួយម្ចាស់ឧបត្ថម្ភសម្លៀកបំពាក់របស់ក្រុមគឺ Nike ស្របពេលដែលការរំពឹងទុកថា ក្លឹបចង់ប្តូរទៅសហការជាមួយ Puma ជំនួសវិញ។
យ៉ាងណាមិញ Barcelona បានប្រើប្រាស់ផលិតផលរបស់ដៃគូសហការ ជាយូរណាស់មកហើយជាមួយ Nike ប៉ុន្តែ Laporta បានសារភាពថា ពួកគេមានបញ្ហាជាមួយក្រុមហ៊ុននោះ។ ជាលទ្ធផលប្រធានក្លឹបវ័យ 61 រូបនេះ បានឲ្យដឹងថា ពួកគេកំពុងគិតអំពីការបញ្ចប់កិច្ចព្រមព្រៀងរបស់ជាមួយក្រុមហ៊ុនសម្លៀកបំពាក់យក្សផ្នែកកីឡា Nike ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។
គេបានដឹងថា ប្រសិនបើ Barcelona ប្ដូរដៃគូសហការពី Nike បានសម្រេចនោះ ពួកគេនឹងមានផលចំណេញកាន់តែខ្លាំងឡើង ដោយមានការអះអាងមួយបានឲ្យដឹងថា ក្រុមហ៊ុន Puma នឹងផ្ដល់ជូនប្រាក់ដល់ក្លឹបកាតាឡាន់ចំនួន 200 លានអឺរ៉ូ ក្នុងមួយរដូវកាល ដើម្បីធ្វើជាម្ចាស់ឧបត្ថម្ភថ្មីដល់ពួកគេ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល