Connect with us

បាល់ទាត់អន្តរជាតិ

Xavi ថា៖ សូម្បី​តែ​មនុស្ស​ខ្វាក់ ក៏​មើល​ឃើញ​ថា អាជ្ញា​កណ្ដាល​ស៊ី​ខ្សែ​ជា​មួយ Real Madrid ដែរ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​មុន​នឹង​ចាកចេញ គ្រូ​បង្វឹក​រូប​នេះ​បាន​ព្រលះ​ចំៗ​ទៅ​ក្រុម​អាជ្ញា​កណ្ដាល​ដែល​កាត់​សេចក្ដី​នៅ​ក្នុង​ប្រកួត​របស់​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ (La Liga) ដោយ​អះអាង​ថា ពួក​គេ​បាន​កាន់​ជើង រឺ​ជួយ​ជ្រោម​ជ្រែង​នៅ​ពី​ក្រោយ​ខ្នង Real Madrid។

គ្រូ​បង្វឹក​វ័យ 44 ឆ្នាំ​រូប​នេះ បាន​សម្រេច​​ចិត្ត​និយាយ​អ្វីៗ​គ្រប់​យ៉ាង​ដែល​នៅ​ក្នុង​ចិត្ត​របស់​គាត់។ លោក Xavier Hernandez បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​គិត​ថា​វា​លួច​​ក្បត់​ពី​ការ​ប្រកួត​ប្រជែង​បន្តិច។ ខ្ញុំ​មិន​មែន​ជា​ប្រធាន​សហព័ន្ធ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​​អនុញ្ញាត​ឲ្យ​មាន​ស្ថានភាព​បែប​នេះ​កើត​ឡើង ព្រោះ​វា​ធ្វើ​ឲ្យ​​ការ​ប្រកួត​ប្រែ​ប្រួល​ទាំង​ស្រុង”។

Xavier Hernandez បាន​បន្ត​ទៀត​ថា៖ “វា​កើត​ឡើង​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍។ សូម្បី​​តែ​​មនុស្ស​ខ្វាក់​​ក៏​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង។ សូម្បី Simeone (គ្រូ​របស់ Atletico Madrid) ក៏​បាន​និយាយ​នៅ​ថ្ងៃ​មុន​ដែរ​ថា ពួក​គេ​មិន​ល្ងង់​ទេ។ ដូច្នេះ​ហើយ​ប្រាកដ​ណាស់ អ្នក​​រាល់​គ្នា​កំពុង​តែ​ឃើញ​បែប​នោះ…”។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២