បាល់ទាត់អន្តរជាតិ
PSG នឹងចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធរូបនេះ ប្រសិនបើ Mbappe ចាកចេញ
គ្រូបង្វឹករបស់ក្លឹបយក្សបារាំង Paris Saint-Germain មានបំណងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប AC Milan គឺកីឡាករសញ្ជាតិព័រទុយហ្គាល់ Rafael Leao ប្រសិនបើក្នុងករណី Kylian Mbappe ចាកចេញទៅ Real Madrid ចុងបញ្ចប់នៃរដូវកាលខាងមុខ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ជាច្រើនបានអះអាងថា តារាឆ្នើមសញ្ជាតិបារាំង Kylian Mbappe បានសម្រេចចិត្តលើអនាគតរបស់ខ្លួនរួចហើយ ដោយគាត់នឹងចាកចេញទៅទឹកដីអេស្ប៉ាញនៅដើមរដូវកាលក្រោយ ដោយចូលរួមជាមួយក្រុមរបស់លោក Carlo Ancelotti។
ស្របពេលជាមួយគ្នានេះដែរ យោងតាមប្រភពច្បាស់ការណ៍មួយពីកាសែត Football Italia បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG ចង់ចុះហត្ថលេខាលើ Rafael Leao មកជំនួស Mbappe ដោយសារតែអ្នកទាំង 2 មានតំណែងលេងស្រដៀងគ្នា។ សម្រាប់ Rafael Leao ត្រូវបានគេដឹងថា នឹងមានតម្លៃផ្ទេរប្រហែលជា 175 លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ PSG ក៏មានឱកាសអាចផ្ទេរ Victor Osimhen ដែរ ប៉ុន្តែកីឡាកររបស់ក្លឹប Napoli រូបនេះ មានជំនាញជាខ្សែប្រយុទ្ធកណ្ដាលចំតួ ដែលធ្វើឲ្យ PSG មិនចង់បាន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa