Connect with us

បាល់ទាត់អន្តរជាតិ

PSG នឹង​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែប្រយុទ្ធ​រូប​នេះ ប្រសិន​បើ Mbappe ចាកចេញ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain មាន​បំណងក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប AC Milan គឺ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Rafael Leao ប្រសិន​បើ​ក្នុង​ករណី Kylian Mbappe ចាកចេញ​ទៅ Real Madrid ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​សេចក្តីរាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា តារា​ឆ្នើម​សញ្ជាតិ​បារាំង Kylian Mbappe បាន​សម្រេច​ចិត្ត​លើ​អនាគត​របស់​ខ្លួន​រួច​ហើយ ដោយ​គាត់​នឹង​ចាកចេញ​ទៅ​ទឹកដី​អេស្ប៉ាញ​នៅ​ដើម​រដូវកាល​ក្រោយ ដោយ​ចូលរួម​ជាមួយ​ក្រុម​របស់​លោក Carlo Ancelotti។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ យោងតាម​ប្រភព​ច្បាស់ការណ៍​មួយ​ពី​កាសែត Football Italia បានឲ្យ​ដឹង​ថា ក្លឹប​យក្ស​បារាំង PSG ចង់​ចុះហត្ថលេខា​លើ Rafael Leao មក​ជំនួស Mbappe ដោយ​សារ​តែ​អ្នក​ទាំង 2 មាន​តំណែង​លេង​ស្រដៀង​គ្នា។ សម្រាប់ Rafael Leao ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​តម្លៃ​ផ្ទេរ​ប្រហែល​ជា 175 លានអឺរ៉ូ។ ទន្ទឹម​នឹង​នេះ​ដែរ PSG ក៏​មាន​ឱកាស​អាច​ផ្ទេរ Victor Osimhen ដែរ ប៉ុន្តែ​កីឡាករ​របស់​ក្លឹប Napoli រូប​នេះ មាន​ជំនាញ​ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ចំតួ ដែល​ធ្វើ​ឲ្យ PSG មិន​ចង់​បាន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២