បាល់ទាត់អន្តរជាតិ
ពិបាកចរចាប្រាក់ខែជាមួយ Real Madrid ពេលនេះ Kylian Mbappe បើកចិត្តចង់ផ្ទេរទៅ Arsenal
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានបើកចំហចំពោះលទ្ធភាពដែលគាត់អាចនឹងចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានចំណាយពេល 6 ឆ្នាំកន្លះរបស់ខ្លួននៅ Parc de Princes ដោយបានកសាងកំណត់ត្រាស៊ុតបញ្ចូលទីយ៉ាងច្រើនឲ្យក្លឹបសរុបរហូតដល់ 242 គ្រាប់ ក្នុងការបង្ហាញខ្លួន 289 ប្រកួត។
Kylian Mbappe ដែលត្រូវបានគេចាត់ទុកជាកីឡាករដ៏ល្អបំផុតម្នាក់ក្នុងពិភពបាល់ទាត់នោះ ក៏បានឈ្នះពានរង្វាន់ចំនួន 13 ជាមួយ PSG ផងដែរ ក្នុងនោះមានពាន Ligue 1 ចំនួន 5 ដង និងផ្សេងៗជាច្រើនទៀតជាពានរង្វាន់បុគ្គល។ ទោះបីជាយ៉ាងណាក៏ដោយ Mbappe មិនដែលឈ្នះពាន UCL រឺពានធំៗក្រៅលីគរបស់ខ្លួននោះឡើយ។ គេបានមើលឃើញថា កីឡាករសញ្ជាតិបារាំងរូបនេះអាចឈ្នះពានធំៗដូចជា UCL បាន លុះត្រាណាតែគាត់ចាកចេញពី PSG។
បំណងរបស់ Mbappe គ្មានអ្វីលាក់បាំងឡើយ ដោយគាត់ចង់ចូលរួមជាមួយ Real Madrid។ យ៉ាងណាក៏ដោយ បើយោងតាមកាសែត The Independent បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal គឺជាក្លឹបដែលប្រជែងយក Mbappe ស្របពេលដែលខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងជាប់គាំងរឿងចរចាប្រាក់ខែជាមួយ Real Madrid។ មានរបាយការណ៍ខ្លះបានអះអាងថា លទ្ធភាពដែល Mbappe ចូលរួមជាមួយក្លឹបកាំភ្លើងធំ គឺអាចទៅរួច ដោយគាត់ចង់ដើរតាមគន្លងរបស់អតីតវីរបុរសរបស់ក្លឹប Arsenal និងក្រុមជម្រើសជាតិបារាំងលោក Thierry Henry។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa