Connect with us

បាល់ទាត់អន្តរជាតិ

ពិបាក​ចរចា​ប្រាក់​ខែ​ជាមួយ Real Madrid ពេល​នេះ Kylian Mbappe បើក​ចិត្ត​ចង់​ផ្ទេរ​ទៅ Arsenal

Published

on

ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​ចំហ​ចំពោះ​លទ្ធភាព​ដែល​គាត់​អាច​នឹង​ចូល​រួម​ជាមួយ​ក្លឹប​កាំភ្លើងធំ Arsenal នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​ខាង​មុខ។ កីឡាករ​វ័យ 25 ឆ្នាំរូបនេះ​បាន​ចំណាយ​ពេល 6 ឆ្នាំ​កន្លះ​របស់​ខ្លួន​នៅ Parc de Princes ដោយ​បាន​កសាង​កំណត់ត្រា​ស៊ុត​បញ្ចូលទី​យ៉ាង​ច្រើន​ឲ្យ​ក្លឹបសរុប​​រហូត​ដល់ 242 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 289 ប្រកួត។

Kylian Mbappe ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​នោះ ក៏​បាន​ឈ្នះ​ពានរង្វាន់​ចំនួន 13 ជា​មួយ PSG ផង​ដែរ ក្នុង​នោះ​មាន​ពាន Ligue 1 ចំនួន 5 ដង និង​ផ្សេងៗ​ជា​ច្រើន​ទៀត​ជា​ពាន​រង្វាន់​បុគ្គល។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Mbappe មិន​ដែល​ឈ្នះពាន UCL រឺ​ពាន​ធំៗ​ក្រៅ​លីគ​របស់​ខ្លួន​នោះ​ឡើយ។ គេ​បាន​មើល​ឃើញ​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​អាច​ឈ្នះពាន​ធំៗ​ដូច​ជា UCL បាន លុះ​ត្រា​ណា​តែ​គាត់​ចាកចេញ​ពី PSG។

បំណង​របស់ Mbappe គ្មាន​អ្វី​លាក់​បាំង​ឡើយ ដោយ​គាត់​ចង់​ចូលរួម​ជាមួយ Real Madrid។ យ៉ាង​ណា​ក៏​ដោយ បើ​យោងតាម​កាសែត The Independent បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal គឺ​ជា​ក្លឹប​ដែល​ប្រជែង​យក Mbappe ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​កំពុងជាប់​គាំង​រឿង​ចរចា​ប្រាក់​ខែ​ជាមួយ Real Madrid។ មាន​របាយការណ៍​ខ្លះ​បាន​អះអាង​ថា លទ្ធភាព​ដែល Mbappe ចូលរួម​ជាមួយ​ក្លឹប​កាំភ្លើងធំ គឺ​អាច​ទៅ​រួច ដោយ​គាត់​ចង់​ដើរ​តាម​គន្លង​របស់​អតីត​វីរបុរស​របស់​ក្លឹប Arsenal និង​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Thierry Henry។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២