Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich បញ្ចេញ​សារ​ថ្កោលទោស​ចំពោះ​អ្នក​រើសអើង​ពូជសាសន៍​លើ Upamecano

Published

on

ក្លឹប Bayern Munich បាន​ថ្កោលទោស​ចំពោះ​ការ​រំលោភ​បំពាន​រើស​អើង​ពូជ​សាសន៍​លើ​ខ្សែការពារ Dayot Upamecano របស់​ខ្លួន។ ក្លឹប​យក្ស​របស់​អាឡឺម៉ង់ បាន​បញ្ចេញ​សារ​នៃ​ការ​ថ្កោលទោស​នេះ បន្ទាប់​ពី​ការ​ប្រកួត​ដែល​ពួក​គេ​បាន​ចាញ់​ក្នុង​ដី​របស់ Lazio ដោយ​លទ្ធផល 1-0 ដែល​ជា​ការ​ប្រកួត​ជើង​ទី 1 នៃ​ក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុងក្រោយ។

ងាក​មក​មើល​ការ​ប្រកួត​រវាង Bayern Munich និង Lazio កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ បន្ទាប់​ពី​បញ្ចប់​តង់​ទី 1 ដោយ​គ្មាន​គ្រាប់បាល់​កើត​ឡើង​នោះ Upamecano បាន​បង្ករ​កំហុស​នៅ​ពាក់​កណ្តាល​តង់​ទី 2 ខណៈ​ដែល​គាត់​ត្រូវ​បាន​ពិន័យ​កាត​ក្រហម ដោយ​ខ្សែការពារ​រូប​នេះ​បាន​ជាន់​ជើង Gustav Isaksen ក្នុង​តំបន់​គ្រោះ​ថ្នាក់។

ជា​លទ្ធផល Lazio បាន​ទទួល​បាល់​ពិន័យ​ស៊ុត​បញ្ចូលទី 1 គ្រាប់​ជ័យ​ជំនះ ស្រប​ពេល​ដែល Upamecano ក៏​ជាប់​កាត​ក្រហម​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​បាន​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ចប់​ការ​ប្រកួត Upamecano ត្រូវ​បាន​គេ​និយាយ​អំពី​ការ​រើសអើង​ជាតិសាសន៍​ទៅ​លើ​ខ្លួន នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

ដើម្បី​ទប់​ស្កាល​បញ្ហា​នេះ​មិន​ឲ្យ​រីករាល​ដាល​កាន់​តែ​ខ្លាំង ក្លឹប​យក្ស​របស់​អាឡឺម៉ង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ X ថា៖ “Bayern Munich សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​មតិ​រើសអើង​ជាតិ​សាសន៍​ដែល​សម្ដៅ​ទៅ​លើ Dayot Upamecano នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម។ អ្នកណា​ក៏​ដោយ​ដែល​បញ្ចេញ​មតិ​ជា​ពាក្យសម្តី ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បែបនេះ​មិន​មែន​ជា​អ្នកគាំទ្រ​ក្លឹប​របស់​យើង​ទេ។ យើង​ទាំង​អស់​គ្នា នឹង​ឈរ​នៅ​ពី​ក្រោយ​អ្នក Upamecano!”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២