Connect with us

បាល់ទាត់អន្តរជាតិ

Arsenal កំពុង​គិតគូ​​លក់ Kai Havertz នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បាត់​បង់​ទំនុក​ចិត្ត និង​ការ​​អត់ធ្មត់​ជាមួយ Kai Havertz ហើយ ដោយ​ពួក​គេ​ចង់​លក់​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ នាចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ ដោយ​ឡែក Arsenal ទើប​នឹង​បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ កាល​ពី​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ Kai Havertz បាន​ចាកចេញ​ពី​ទ្រនំ​រយៈពេល 3 ឆ្នាំ​របស់​គាត់ គឺ​តោខៀវ Chelsea ដោយ​ពេល​នោះ​ក្លឹប​កាំភ្លើងធំ​បាន​ចំណាយ​នូវ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ដល់ 65 លានផោន ដើម្បី​នាំ​យក​គាត់​ទៅ​ទឹកដី Emirates។ លោក Mikel Arteta ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន​ចេតនា​នាំ​យក Havertz ដើម្បី​មក​ជំនួស Granit Xhaka ដែល​បាន​ចាកចេញ​ទៅ Bayer Leverkusen។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្ទេរ Kai Havertz មិន​បាន​ជោគជ័យ​តាម​ការ​រំពឹង​ទុក​ឡើយ ហើយ​អ្នកគាំទ្រ​ក៏​មាន​ការ​រិះគន់ និង​សម្ដែង​ការ​ខក​ចិត្ត​ជា​រឿយៗ​ជាមួយ​គាត់​ផង​ដែរ បើ​ទោះ​បី​ជា​លោក Mikel Arteta មាន​ការ​អង្វរ​សុំ​ឲ្យ​ទុក​ពេល​វេលា​ដល់​ Havertz ក៏​ដោយ។

យោង​ទៅ​តាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​បាត់បង់​ជំនឿ​ចិត្ត​ទាំង​ស្រុង​ទៅ​ហើយ​សម្រាប់ Havertz ហើយ​ក្លឹប​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ ដើម្បី​លក់​ខ្សែ​បម្រើ​រូប​នេះ នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្ដៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២