បាល់ទាត់អន្តរជាតិ
Juventus ត្រៀមចុះហត្ថលេខាលើ ខ្សែប្រយុទ្ធដែល Man United ធ្លាប់ចង់បាន
យោងតាមសារព័ត៌មាន Daily Telegraph បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus អាចនឹងចូលរួមប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដើម្បីទទួលបានឱកាសចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបស្តាំរបស់ក្លឹប Crystal Palace គឺកីឡាករ Michael Olise។
កីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់គាត់នៅរដូវក្តៅនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ក៏ដូចជាបង្កើនមហិច្ឆតាក្នុងការលេងឲ្យក្លឹបធំៗ។ ក្លឹបបិសាចក្រហម Manchester United ធ្លាប់បានសម្លឹងមើលចង់ចុះហត្ថលេខាលើ Michael Olise ជាយូរមកហើយ ដោយពួកគេមើលឃើញពីទម្រង់លេងដ៏លេចធ្លោររបស់គាត់ ហើយបន្ថែមលើសពីនេះ Michael Olise ក៏មានបទពិសោធន៍ជោគជាំក្នុងការប្រកួតនៅ Premier League ផងដែរ។
ស្របពេលជាមួយគ្នានេះ Juventus ក៏មានបំណងចង់ទិញ Michael Olise ដែរ ហើយកំពុងពិចារណា ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ ក្លឹប Juventus គ្រោងនឹងដាក់សំណើរទៅកាន់ Crystal Palace នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។ តម្លៃទីផ្សារនៃការប៉ាន់ស្មានលើតម្លៃខ្លួនរបស់ Michael Olise ត្រូវបានគេដឹងថា មានចំនួន 50 លានអឺរ៉ូ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ22 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ