បាល់ទាត់អន្តរជាតិ
Arsenal ភ្លាត់ចាញ់ Porto 1-0 ខណៈដែល Barcelona បានត្រឹមស្មើជាមួយ Napoli
ក្លឹបកាំភ្លើងធំ Arsenal បានភ្លាត់ចាញ់ 1 គ្រាប់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Porto កាលពីរំលងអាធ្រាតយប់មិញនេះ ដែលជាការប្រកួតក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយជើងទី 1។ យ៉ាងណាមិញ គ្រាប់បាល់ដែលបានកើតឡើងនៅនាទីទី 90+4 នោះជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធស្លាប Galeno។
ដោយឡែកសម្រាប់ការប្រកួតមួយគូទៀតដែលលេងក្នុងពេលដំណាលគ្នាដែរនោះរវាងម្ចាស់ផ្ទះ Napoli និង Barcelona បានបញ្ចប់ទៅដោយលទ្ធផលស្មើ 1-1។ សម្រាប់គ្រាប់បាល់ដែលកើតឡើង 2 គ្រាប់នៅក្នុងការប្រកួតនោះជាការស៊ុតបញ្ចូលទីពី Robert Lewandowski នៅនាទីទី 60 និង Victor Osimhen នៅនាទីទី 75។
ការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយជើងទី 2 ដែលជាការកាត់សេចក្ដីរកបេក្ខភាពឡើងទៅជុំបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី 13 ខែក្រោយនេះ។ សម្រាប់ Arsenal ពួកគេហាក់មានសម្ពាធបន្តិច បើទោះបីជាការប្រកួតជើងទី 2 លេងនៅក្នុងដីរបស់ខ្លួនឯងក៏ដោយ ព្រោះពួកគេបានជំពាក់គ្រាប់បាល់ Porto ចំនួន 1 គ្រាប់។ ដោយឡែកសម្រាប់ Barcelona ហាក់មានឱកាសខ្ពស់ ព្រោះពួកគេបានស្មើនៅក្នុងការប្រកួតក្រៅដី។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត