បាល់ទាត់អន្តរជាតិ
Haaland បង្កើតកំណត់ត្រាស៊ុតបញ្ចូលទីទៅលើក្រុមទាំងអស់នៅ PL

ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City និងក្រុមជម្រើសជាតិន័រវេស Erling Haaland បានលេងក្នុងការប្រកួតជុំទី 18 នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League ទល់នឹង Brentford កាលពីរំលងអាធ្រាតយប់មិញ ដោយពួកគេបានទទួលជ័យជំនះ (1-0)។
យ៉ាងណាមិញ Haaland គឺជាម្ចាស់គ្រាប់បាល់ 1 គ្រាប់ដែលពួកគេបានយកឈ្នះ Brentford នោះ។ សមិទ្ធិផលនេះ មិនត្រឹមតែជាជ័យជំនះសម្រាប់ក្រុមប៉ុណ្ណោះទេ តែ Haaland ផ្ទាល់ក៏បានកសាងនូវកំណត់ត្រាមួយផងដែរ។ យោងតាម Opta Sports បានឲ្យដឹងថា កីឡាករសញ្ជាតិន័រវេសរូបនេះបានស៊ុតបញ្ចូលទីទៅលើក្រុមទាំង 21 នៅ Premier League ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករទី 2 ក្នុងប្រវត្តិសាស្ត្រលីគ ដែលស៊ុតបញ្ចូលទីបានទៅលើក្រុមទាំងអស់ដែលគាត់ធ្លាប់ជួបប្រកួតជាមួយ។
ដោយឡែក កំណត់ត្រាបែបនេះ ស្រដៀងគ្នានឹងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Harry Kane ដែលបានស៊ុតបញ្ចូលទីលើក្រុមទាំង 32 ដែលគាត់បានប្រកួតជាមួយនៅក្នុងលីគកំពូលរបស់អង់គ្លេស។ ក្នុងរដូវកាលបច្ចុប្បន្ន Haaland ស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 6 ដង ក្នុងការបង្ហាញខ្លួន 28 ប្រកួត។
ប្រភព: Telecomasia