បាល់ទាត់អន្តរជាតិ
ប្រធាន FIFA បញ្ជាក់ថា នឹងមិនមានការប្រើប្រាស់កាតខៀវក្នុងកីឡាបាល់ទាត់នោះទេ!!!
យោងតាមសេចក្ដីរាយការណ៍កាលពីប៉ុន្មានម៉ោងមុននេះពីលោក Fabrizio Romano បានឲ្យដឹងថា នឹងមិនមានការប្រើប្រាស់កាតខៀវនៅក្នុងកីឡាបាល់ទាត់ដូចពាក្យចចាមអារ៉ាមដែលបានចុះផ្សាយកាលពីប៉ុន្មានសប្ដាហ៍មុននោះឡើយ ខណៈដែលការពិន័យ នឹងមានតែកាតលឿង និងកាតក្រហមដូចសព្វដងប៉ុណ្ណោះ។
យ៉ាងណាមិញ ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់កាលពីពេលថ្មីៗនេះថា៖ “គ្មានហេតុផលទេ។ គ្មានហេតុផលសម្រាប់កាតពណ៌ខៀវនៅកីឡាបាល់ទាត់ទេ។ វានឹងមិនអាចកើតឡើងឡើយ។ គោលជំហររបស់យើង គឺជាក់លាក់ណាស់អំពីរឿងនេះ”។
គួររំលឹកផងដែរថា កាលពីមួយរយៈមុនមានការអះអាងជាច្រើនបានឲ្យដឹងថា FIFA ចង់បង្កើតកាតខៀវក្នុងការពិន័យលើកីឡាករបាល់ទាត់ ដែលបង្ហាញអាកប្បកិរិយាខុសឆ្គងនៅលើទីលានប្រកួត ហើយពួកគេនឹងត្រូវដកចេញមិនឲ្យលេងរយៈពេល 10 នាទី។ យ៉ាងណាគំនិតនេះ ក៏មានការរិះគន់ជាច្រើនក្នុងមជ្ឈដ្ឋានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!