Connect with us

បាល់ទាត់អន្តរជាតិ

តើ​ការ​អបអរ​គ្រាប់​បាល់​បែប​ណា​ខ្លះ ដែល​សមស្រប​តាម​គោលការណ៍​របស់ FIFA?

Published

on

កីឡាករ​បាល់ទាត់​បាន​បង្កើត​ស្តាយ​នៃ​ការ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​របស់​ខ្លួន​ប្លែកៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ការ​អបអរ​ទាំង​នោះ ត្រូវ​ស្ថិត​ក្រោម​ព្រំដែន​កំណត់​មួយ​របស់ FIFA បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​ការ​ពិន័យ​ជា​កាត​លឿង​ពី​អាជ្ញា​កណ្ដាល​ដែល​កាត់​សេចក្ដី​នៅ​ក្នុង​ការ​ប្រកួត​មិន​ខាន​ឡើយ។

ច្បាប់​ទី 12 របស់ FIFA ក៏​បាន​បង្ហាញ និង​ណែនាំ ទាក់ទង​ទៅ​នឹង​ការ​អបអរ​គ្រាប់បាល់​របស់​កីឡាករ និង​ក្រុម​បាល់ទាត់​ផង​ដែរ។ តើ FIFA ចាត់​ទុក​សកម្មភាព​បែប​ណា ជា​ការ​អបអរ​គ្រាប់​បាល់​ហួសហេតុ​ក្នុង​ពិភព​បាល់ទាត់?

1. ការ​​អបអរ​គ្រាប់​បាល់​ស្រប​តាម​គោការណ៍​របស់ FIFA៖

– បង្ហាញ​ភាព​​រីករាយ​បន្ទាប់​ពី​ស៊ុត​បាល់​បញ្ចូល​ទី គឺ​ជា​​ការ​អនុញ្ញាត ប៉ុន្តែមិន​ត្រូវ​លើស​លប់​ពេក​ឡើយ
– អាជ្ញា​កណ្ដាល​ត្រូវ​ណែនាំ កីឡាករ​ដែល​អបអរ​ដោយបំបាក់​ទឹក​ចិត្ត​របស់​គូ​ប្រកួត រឺ​បង្ហាញ​​ក្បាច់រាំ
– អាជ្ញា​កណ្ដាល និង​មន្ត្រី​នៃ​ការ​ប្រកួត​គួរ​ធ្វើ​អន្តរាគមន៍ ពេល​ណាមាន​ការ​អបអរ​គ្រាប់​បាល់​យូរ​ពេក ដែល​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ប្រកួត
– កីឡាករ​អាច​អបអរ​គ្រាប់បាល់​ដោយ​ចាកចេញ​ពី​ទីលាន​បាន​មួយភ្លែត។ ប៉ុន្តែ​បន្ទាប់​មក ពួក​គេ​គួរ​តែ​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិញ​ភ្លាមៗ។

កំណត់​សម្គាល់៖ កាល​ពី​ឆ្នាំ 2004 FIFA បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​ច្បាប់​ស្តី​ពី​ការ​អបអរ​គ្រាប់​បាល់ ដោយ​ឲ្យ​អាជ្ញាកណ្តាល​ផ្ដល់​កាតលឿង​ចំពោះ​កីឡាករ​ណា​ដែល​ដោះអាវ​របស់​ពួក​គេ​នៅពេល​អបអរ​គ្រាប់​បាល់។

2. ច្បាប់ និង​​ការ​​ប្រុង​ប្រយ័ត្ន​នៃ​ការ​អបអរ​គ្រាប់បាល់

– អាជ្ញា​កណ្ដាល​ត្រូវ​ពិន័យ​កីឡាករ​ដែល​អបអរ​គ្រាប់​បាល់ បង្ហាញ​អាកប្បកិរិយា​ញុះញង់​ធ្វើ​ឲ្យ​គូ​ប្រកួត​របស់​ខ្លួន​ខឹង រឺ​បង្ហាញ​កាយ​វិការ​មើល​ងាយ​គេ
– ការ​អបអរ​គ្រាប់​បាល់​ដោយ​យក​អាវ​​គ្រប​បិទ​មុខ និង​​ក្បាល គឺ​​​ជាបទល្មើស​គួរ​ប្រយ័ត្ន​ក្នុង​វិស័យ​បាល់ទាត់។

ប្រភព: Theukrules

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២