បាល់ទាត់អន្តរជាតិ
Cheslea បដិសេធមិនលក់ខ្សែការពារ Levi Colwill ទៅឲ្យ Liverpool និង PSG
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា មិនមានចេតនាក្នុងការទទួលយកសំណើរនៃការដេញថ្លៃនៅរដូវក្តៅនេះសម្រាប់ខ្សែការពារវ័យក្មេង Levi Colwill ឡើយ ស្របពេលដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីក្លឹប Paris Saint-Germain និងហង្សក្រហម Liverpool។
យ៉ាងណាមិញ បន្ទាប់ពីមានទម្រង់លេងលេចធ្លោរខ្លាំងក្នុងពេលខ្ចីជើងជាមួយក្លឹប Brighton កាលពីរដូវកាលមុន 2022-2023 ខ្សែការពារ Levi Colwill ត្រូវបានតោខៀវនាំយកមកវិញ ហើយក្លាយជាជម្រើសដ៏សំខាន់ និងជាជម្រើសដំបូងរបស់លោក Mauricio Pochettino។ ស្របពេលជាមួយគ្នានេះដែរ Chelsea បានបន្ថែមកុងត្រាថ្មីរយៈពេល 6 ឆ្នាំ សម្រាប់កីឡាករឆ្នើមរូបនេះ ដែលមានសុពលភាពរហូតដល់ឆ្នាំ 2029។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទម្រង់លេងដ៏ល្អរបស់ Levi Colwill គេបានមើលឃើញថា ខ្សែការពាររូបនេះអាចនឹងចាកចេញពី Stamford Bridge នៅឆ្នាំក្រោយ ខណៈដែលក្លឹបហង្សក្រហម Liverpool និង PSG កំពុងចង់ចុះហត្ថលេខាលើគាត់។ ផ្ទុយមកវិញ យោងតាមរបាយការណ៍ចុងក្រោយដែលបានចុះផ្សាយដោយ Evening Standard បានបញ្ជាក់ថា តោខៀវ Chelsea នឹងបដិសេធគ្រប់សំណើរទាំងអស់លើ Levi Colwill នៅរដូវក្តៅនេះ ហើយតោខៀវ បានចាត់ទុកជាកីឡាករនៃអនាគដ៏វែងឆ្ងាយរបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់