Connect with us

បាល់ទាត់អន្តរជាតិ

Arsenal និង Man City ត្រៀម​ប្រជែង​គ្នា ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​មួយ​រូប​របស់​ក្លឹប Fiorentina

Published

on

ក្លឹប​កាំភ្លើងធំ Arsenal និង Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ប្រជែង​គ្នា​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ Michael Kayode របស់​ក្លឹប Fiorentina នៅ​រដូវ​ក្ដៅ​នេះ។

អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​យុវជន​ថ្នាល​របស់ Juventus រូប​នេះ កំពុង​ក្លាយ​ជា​ខ្សែការពារ​ស្តាំ​ដ៏​សំខាន់​របស់​ក្លឹប Fiorentina ហើយ​នៅ​រដូវកាល​នេះ គាត់​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 26 ប្រកួត។

យ៉ាង​ណា​មិញ Michael Kayode ទើប​នឹង​ត្រូវ​បាន​ប្រម៉ូត​ឡើង​មក​លេង​ជាមួយ​ក្រុម​ឈុត​ធំ​របស់ Fiorentina កាល​ពី​ដើម​រដូវកាល​នេះ​ប៉ុណ្ណោះ​ ប៉ុន្តែ​គាត់​បាន​កាន់​កាប់​តួនាទី​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្រុម។ ខ្សែការពារ​ឆ្នើម​រូប​នេះ បាន​បង្ហាញខ្លួន​ជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត​នៅ Serie A ចំនួន 15 ប្រកួត និង 4 ប្រកួត​នៅ​ក្របខ័ណ្ឌ Europa Conference League។

ឥឡូវ​នេះ​យោង​តាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស 2 របស់​អង់គ្លេស​ដែល​មាន Arsenal និង Man City នឹង​ប្រជែង​គ្នា​ដើម្បី​ដាក់​សំណើរ​ផ្ទេរ Kayode ខណៈ​ដែល AC Milan, Inter Milan និង Manchester United ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ចង់​បាន​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២