បាល់ទាត់អន្តរជាតិ
កាមេរ៉ាចាប់ចំសកម្មភាព Alejandro Garnacho ឆ្កឹះអាចមន៍ច្រមុះ ហើយលិឍ (មានវីដេអូ)
អ្នកគាំទ្រមួយចំនួនបានបង្ហាញពីការចាប់អារម្មណ៍ និងខ្ពើមរអើម នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកាមេរ៉ារបស់ Sky Sports បានចាប់ចំសកម្មភាពដែលតារាឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Alejandro Garnacho បានយកដៃឆ្កឹះអាចមន៍ច្រមុះរបស់គាត់ ហើយយកវាទៅដាក់ក្នុងមាត់។
យ៉ាងណាមិញ សកម្មភាពនេះបានកើតឡើងក្នុងអំឡុងពេលនៃការប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរវាង Man United និង Man City។ ដោយឡែកនៅក្នុងការប្រកួតនោះ Manchester City បានវាយបកដើម្បីយកឈ្នះ 3-1 លើ Man United ដែលធ្វើឲ្យក្រុមរបស់លោក Erik ten Hag បន្តឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាង Premier League។
សម្រាប់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ក៏ជាកីឡាករដែលបង្ហាញខ្លួនក្នុងការចាប់ផ្តើមប្រកួតដែរ ប៉ុន្តែបានបង្ហាញទម្រង់លេងមិនល្អឡើយ ហើយនៅចុងម៉ោងនាទី 82 ក៏ត្រូវបានប្ដូរចេញ។ បន្ទាប់ពីត្រូវបានប្តូរមកអង្គុយនៅកៅអីបម្រុង កាមេរ៉ាបានចាប់ចំលើ Garnacho ដោយចៃដន្យពេលនោះកីឡាករវ័យ 19 ឆ្នាំរូបនេះ បានយកដៃលូកច្រមុះរបស់ខ្លួន ហើយក៏លិឍវា។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ24 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!