បាល់ទាត់អន្តរជាតិ
Rafael Leao បដិសេធថា នឹងមិនចាកចេញពី AC Milan ឡើយ!!!
ថ្មីៗនេះមានក្លឹបកាន់តែច្រើនឡើង ដែលបង្ហាញពីចំណាប់អារម្មណ៍លើកីឡាករ Rafael Leao របស់ AC Milan។ ជាមួយនឹងពាក្យចចាមអារ៉ាមជាហូរហែ និងកាន់តែច្រើនឡើងនោះ បានធ្វើឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញឲ្យដឹងថា គាត់មិនមានបំណងចាកចេញពី San Siro ទេ។
យ៉ាងណាមិញ Rafael Leao បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយ Corriere della Sera ថា៖ “អនាគតរបស់ខ្ញុំ គឺនៅ AC Milan។ ខ្ញុំនៅទីនេះ ហើយខ្ញុំនៅតែមានកុងត្រារយៈពេល 4 ឆ្នាំទៀតដែរ។ AC Milan បានជួយខ្ញុំពេលខ្ញុំស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ពួកគេបានគាំទ្រខ្ញុំ។ ខ្ញុំមិនភ្លេចទេ ហើយខ្ញុំស្មោះត្រង់នឹងក្លឹប។ ខ្ញុំមកទីនេះពេលនៅវ័យក្មេង ហើយខ្ញុំធំឡើងនៅទីនេះ ក្នុងនាមជាមនុស្សពេញវ័យ និងជាកីឡាករបាល់ទាត់អាជីព…”។
Rafael Leao គឺជាម្ចាស់អាវលេខ 10 របស់ក្លឹប AC Milan និងជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុត ប្រចាំលីគកំពូលនៃប្រទេសអ៊ីតាលី។ របាយការណ៍ចុងក្រោយជាច្រើន បានបង្ហាញឲ្យដឹងថា គាត់ទទួលបានការចាប់អារម្មណ៍លើខ្សែវ័យ 24 ឆ្នាំរូបនេះ ពិសេសក្លឹបយក្សបារាំង PSG និង Barcelona។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត