បាល់ទាត់អន្តរជាតិ
Foden ឆ្លើយតបបែបនេះ បន្ទាប់ពីគ្រូបង្វឹករបស់ខ្លួន ប្រៀបធៀបគាត់ទៅនឹង Lionel Messi
តារាឆ្នើម Phil Foden របស់ក្លឹបមេឃខៀវ Manchester City បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Daily Mail ដោយឆ្លើយតបទៅនឹងសម្ដីរបស់គ្រូបង្វឹកលោក Pep Guardiola ដែលបានធ្វើការប្រៀបធៀបគាត់ទៅនឹងខ្សែប្រយុទ្ធ Lionel Messi។
បន្ទាប់ពីទទួលជ័យជម្នះក្នុងការប្រកួត Manchester Derby ដែល Phil Foden បានស៊ុតបញ្ចូលទី 2 គ្រាប់ដែរនោះ លោក Pep Guardiola បាននិយាយថា នៅការប្រកួតដ៏សំខាន់ Phil Foden គាត់តែងតែជាកីឡាករដ៏ល្អបំផុត ដូចជា Messi ដែរ។ ទោះជាយ៉ាងណា កីឡាករវ័យ 23 ឆ្នាំ Phil Foden បានបដិសេធថាខ្លួនមិនឈានដល់កម្រិតដូចគ្នាជាមួយ Lionel Messi ឡើយ។
កីឡាករឆ្នើម Phil Foden បាននិយាយកាលពីពេលថ្មីៗនេះថា៖ “គ្មានផ្លូវទេ? អ្នកមិនអាចប្រៀបធៀបនរណាម្នាក់ជាមួយ Messi បានទេ គាត់គ្របដណ្ដប់លើពិភពបាល់ទាត់ទាំងមូល ប៉ុន្តែការលឺពីគ្រូបង្វឹកដែលសរសើរខ្ញុំបែបនេះ គឺពិតជាល្អណាស់”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ20 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!