បាល់ទាត់អន្តរជាតិ
Phil Foden និយាយថា កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលរបស់ Haaland នឹងមិនមានអ្នកបំបែកបានឡើយ

តារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺកីឡាករ Phil Foden បានអះអាងថា កំណត់ត្រាមិត្តរួមក្រុមរបស់ខ្លួន Erling Haaland ដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងមួយរដូកាលនៅ Premier League កាលពីឆ្នាំមុន នឹងមិនងាយមានកីឡាករផ្សេងទៀតអាចធ្វើបានឡើយ។
ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះបានស៊ុតបញ្ចូលទីសរុប 36 គ្រាប់នៅ Premier League ដោយបំបែកកំណត់ត្រារបស់អតីតវីរបុរស Andy Cole ដែលស៊ុតបញ្ចូលទីបាន 34 គ្រាប់ក្នុងមួយរដូវកាលនៅ Premier League ដូចគ្នាកាលពីរដូវកាលឆ្នាំ 1993-1994។
Phil Foden បានសរសើរមិនដាច់ពីមាត់នូវទម្រង់លេង និងជាពិសេសសមត្ថភាពបញ្ចប់ទីរបស់ Haaland ដែលរួមចំណែកដ៏សំខាន់នៃការឈ្នះពានរបស់ Manchester City កាលពីរដូវកាលមុន។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ BBC ថា៖ “ខ្ញុំចូលចិត្តរបៀបដែលគាត់ (Haaland) តែងតែចង់បានអ្វីដែលលើសពីសមត្ថភាពរបស់គាត់។… អ្វីដែលគាត់បានធ្វើកាលពីឆ្នាំមុន ខ្ញុំមិនគិតថាយើងនឹងអាចឃើញវាម្ដងទៀតឡើយ។ និយាយដោយស្មោះត្រង់ទៅ លុះត្រាតែគាត់បំបែកកំណត់ត្រារបស់ខ្លួនឯង…”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona