បាល់ទាត់អន្តរជាតិ
ឡើងជើងខ្លាំង Man City ត្រៀមបើកការចរចាកុងត្រាថ្មីជាមួយ Phil Foden
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនក្នុងការពិភាក្សាជាមួយ Phil Foden ជុំវិញការបន្តកុងត្រាថ្មី។ កីឡាករវ័យ 23 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានទម្រង់លេងលេចធ្លោរជាខ្លាំង ដោយនៅរដូវកាលនេះ គាត់ស៊ុតបញ្ចូលទីបាន 18 គ្រាប់ និង Assist 10 ដងក្នុងការបង្ហាញខ្លួនសរុបទាំង 40 ប្រកួត។
ទន្ទឹមនឹងនេះដែរ Phil Foden គឺជាតួអង្គដ៏សំខាន់ដែលតែងតែបង្ហាញខ្លួននៅក្នុងការប្រកួតរបស់ក្រុមលោក Pep Guardiola ហើយគាត់ទើបតែបានខកខានការប្រកួតមួយប៉ុណ្ណោះ កាលពីពេលថ្មីៗនេះនៅ UEFA Champions League ពេលប៉ះ Copenhagen បន្ទាប់ពីការប្រកួត Manchester Derby។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ Manchester City ជាមួយនឹងទម្រង់លេងដ៏ល្អរបស់គាត់ កាន់តែល្អខ្លាំងឡើងពីមួយប្រកួតទៅមួយប្រកួត។ កុងត្រាបច្ចុប្បន្នរបស់ Phil Foden ជាមួយក្លឹបរបស់ខ្លួននៅមានសុពលភាពរហូតដល់ឆ្នាំ 2027 ហើយយោងតាមរបាយការណ៍ពី Football Insider បានរាយការណ៍ថា Man City គ្រោងនឹងបើកការពិភាក្សាកុងត្រាថ្មី ដើម្បីឲ្យកីឡាករឆ្នើមរូបនេះមានពេលវេលាស្នាក់នៅក្លឹបរបស់ខ្លួនជាច្រើនរដូវកាលបន្ថែមទៀត។
ប្រភព: Sportsmole