Connect with us

បាល់ទាត់អន្តរជាតិ

Stefan Ortega ធុញ​ទ្រាន់​នឹង​តួនាទី​ជា​អ្នកចាំទី​ដៃ​ទី 2 និង​ចង់​ចាកចេញ​ពី Man City

Published

on

អ្នកចាំទី​សញ្ជាតិ​អាឡឺម៉ង់ Stefan Ortega ដែល​បច្ចុប្បន្ន​មាន​វ័យ 31 ឆ្នាំ បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​មេឃខៀវ Manchester City កាល​ពី​រដូវ​ក្តៅ​ឆ្នាំ 2022 ជា​កន្លែង​ដែល​គាត់​ត្រូវ​បាន​ផ្តល់​តួនាទី​ជា​អ្នក​ចាំទី​ដៃទី 2 បន្ទាប់​ពី Ederson Moraes។ ការ​មិន​សូវ​មាន​ឱកាស​លេង​បែប​នេះ វា​ហាក់​បី​ដូចជា​ធ្វើ​ឲ្យ Stefan Ortega មាន​ការ​ធុញទ្រាន់ និង​ចង់​ស្វែងរក​ក្លឹប​ថ្មី​ដើម្បី​ទទួល​បាន​នាទី​ជា​ជម្រើស​ដំបូង​វិញ។

យោងតាម​របាយការណ៍​​ពី​អ្នក​កាសែត​លោក Florian Plettenberg បាន​ឲ្យ​ដឹង​ថា Stefan Ortega អាច​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​រដូវក្តៅ​នេះ ខណៈ​ដែល​ការ​ចរចា​ដើម្បី​បន្ត​កុងត្រា​ថ្មី​របស់​គាត់​ជាមួយ​ក្លឹប​កំពុង​ស្ថិត​ក្នុង​ការ​ព្យួរ​ទុក​បណ្ដោះ​អាសន្ន។ កុងត្រា​របស់ Stefan Ortega ជាមួយ Man City នៅ​មាន​សុពលភាព​ដល់​ថ្ងៃ​ទី 30 ខែ​មិថុនា ឆ្នាំ 2025។

ប្រាក់​ខែ​មិន​មែន​ជា​បញ្ហា​រវាង Stefan Ortega ដែល​មិន​ចង់​បន្ត​កុត្រា​ថ្មី​ជាមួយ Man City នោះ​ទេ ប៉ុន្តែ​គាត់​ចង់​ក្លាយ​ជា​អ្នក​ចាំទី​ជម្រើស​ដំបូង​របស់​ក្រុម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចរចា​រវាង​ក្លឹប និង​អ្នក​ចាំទី​រូប​នេះ​នឹង​សម្រេច​លទ្ធផល​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ដែល​លោក Pep Guardiola គឺ​ជា​មនុស្ស​ម្នាក់​ដែល​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ Stefan Ortega ផង​ដែរ។

គេ​បាន​ដឹង​ថា ក្លឹប Anderlecht និង​ក្លឹប​ផ្សេងៗ​មួយ​ចំនួន​ទៀត​ចាប់​អារម្មណ៍​លើ​អ្នកចាំទី​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ។ ក្នុង​រដូវកាល​នេះ Stefan Ortega ចូល​លេង​បាន​តែ 9 ប្រកួត​ប៉ុណ្ណោះ ឲ្យ Manchester City ហើយ​មាន 7 ប្រកួត​ក្នុង​ចំណោម​នោះ គាត់​បាន​បណ្ដាល​ឲ្យ​របូត​គ្រាប់​បាល់ 11 គ្រាប់។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២