បាល់ទាត់អន្តរជាតិ
AC Milan លើកពាន Serie A បន្ទាប់ពីខកខានឈ្នះពាននេះអស់រយៈពេល 11 ឆ្នាំ
ក្លឹប AC Milan បានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ 2011 បន្ទាប់ពីប្រកួតចុងក្រោយកាលពីយប់មិញដោយឈ្នះលើ Sassuolo ក្នុងលទ្ធផល 3 ទល់នឹង 0។
បីគ្រាប់របស់ AC Milan គឺជាការស៊ុតបញ្ចូលទីរបស់ Olivier Giroud នៅនាទីទី 17 និងនាទីទី 32។ មួយគ្រាប់ចុងក្រោយ ជាការស៊ុតបញ្ចូលទីដោយខ្សែបម្រើ Franck Kessie នៅនាទីទី 36។
AC Milan គឺជាក្រុមដែលគួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងប្រទេសអ៊ីតាលីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានលេង 16 ប្រកួតចុងក្រោយមិនដែលចាញ់ នៅក្របខណ្ឌ Serie A។ AC Milan ឈ្នះពាន Serie A ដោយមានការតាមប្រជែងពី Inter Milan ដែលជាក្រុមលេខពីរ ដោយបញ្ចប់យុទ្ធនាការនារដូវកាលនេះ ស្ថិតក្នុងគម្លាតគ្នាត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម។
ប្រភព: ESPN
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)