Connect with us

បាល់ទាត់អន្តរជាតិ

Theo Hernandez ក្លាយ​ជា​ខ្សែ​ការពារ​ដែល​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាង​គេ​បំផុត​ទី 2 ក្នុង​ប្រវត្តិ​សាស្ត្រ​ក្លឹប AC Milan

Published

on

ក្លឹប AC Milan បាន​ទទួល​ជ័យជម្នះ​ទៅ​ក្លឹប Verona ក្នុង​ការ​ប្រកួត​ជុំ​ទី 29 នៃ​ក្របខ័ណ្ឌ Serie A ជាមួយ​នឹង​លទ្ធផល 3-1។ គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត ជា​ការ​ស៊ុត​បញ្ចូលទី​របស់​ខ្សែការពារ​សញ្ជាតិ​បារាំង Theo Hernandez។ សម្រាប់​គ្រាប់​បាល់​នេះ​ជា​គ្រាប់​ទី 27 ហើយ​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប AC Milan។

ជាមួយ​នឹង​សមិទ្ធិផល​នៃ​ចំនួន​គ្រាប់​បាល់​បច្ចុប្បន្ន​របស់​គាត់​នេះ បាន​ធ្វើ​ឲ្យ Theo Hernandez ឈាន​ទៅ​កាន់​កំណត់​ត្រា​ក្លាយ​ជា​កីឡាករ​ទី 2 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប AC Milan ដែល​មាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​នាម​ជា​ខ្សែការពារ។ យ៉ាង​ណា ពេល​នេះ​មាន​តែ​អតីត​វីរបុស Paolo Maldini ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ 1 នាំ​មុខ​គេ​ដោយ​មាន​កំណត់ត្រា​គ្រាប់​បាល់​សរុប 29 គ្រាប់។

គួរ​ដឹង​ផង​ដែរ​ថា Theo Hernandez គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Atletico Madrid និង​បន្ទាប់​មក​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Real Madrid និង​ជា​ចុង​ក្រោយ​ក៏​បាន​លេង​នៅ AC Milan ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​គាត់​មាន​ភាព​លេច​ធ្លោរ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់។ កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​ធ្លាប់​ឈ្នះពាន Serie A រួម​ទាំង​ពាន​ជា​ច្រើន​ទៀត ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២