Connect with us

បាល់ទាត់អន្តរជាតិ

AC Milan បង្ហើប​ពី​តម្លៃ​លក់ Rafael Leao ស្រប​ពេល​ដែល PSG និង​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន

Published

on

ក្លឹប AC Milan នឹង​ទទួល​យក​សំណើរ​ប្រហែល 100 លានអឺរ៉ូ (85.5 លានផោន) សម្រាប់​ការ​លក់​ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់ Rafael Leao របស់​ខ្លួន​នៅ​រដូវក្តៅ​ខាង​មុខ។ យ៉ាង​ណា​មិញ តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង ស្រប​ពេល​ដែល​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន​គេ។

ដោយ​ឡែក​ក្លឹប​យក្ស​បារាំង Paris Saint-Germain គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ផ្សេងៗ​ទៀត​​ដែល​ចង់​បាន​កីឡាករ​វ័យ 24 រូប​នេះ ដោយ​ពួក​គេ​បាន​ចាត់​ទុក​គេ​ជា​អ្នក​ជំនួស​តំណែង​ដ៏​សាកសម​បំផុត​របស់ Kylian Mbappe ដែល​កំពុង​ត្រៀម​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ជាមួយ​នឹង Mbappe ដែល​គ្រោង​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នោះ PSG នឹង​មិន​ទទួល​បាន​ប្រាក់​ពី​​ការ​លក់​គាត់​ឡើយ ប៉ុន្តែ​ពួកគេ​នឹង​ចំណេញ​បាន 200 លានអឺរ៉ូ ដែល​ជា​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ។

យោង​ទៅ​តាម Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ក្លឹប AC Milan មិន​បង្ខំ​ចិត្ត​ក្នុង​ការ​លក់ Rafael Leao នោះ​ទេ តែពួក​គេ​នឹង​រង​ចាំ​មើល​ការ​ដេញ​ថ្លៃ​ដែល​អាច​កើន​ឡើង​ដល់ 100 លានអឺរ៉ូ (85.5 លានផោន) ដែល​ជា​ចំនួន​ទឹកប្រាក់​អាច​ពិចារណា​ដោះ​លែង​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២