បាល់ទាត់អន្តរជាតិ
Roy Keane ជឿជាក់ថា Ollie Watkins នឹងប្ដូរទៅលេងឲ្យក្លឹបធំណាមួយនាពេលឆាប់ៗខាងមុខ
ខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa អាចនឹងផ្លាស់ទៅលេងឲ្យក្លឹបធំណាមួយនាពេលឆាប់ៗខាងមុខ ដែលអាចជា Manchester United រឺ Liverpool នេះបើយោងតាមការលើកឡើងរបស់លោក Roy Keane ដែលជាអតីតជំនួយការគ្រូបង្វឹករបស់ក្លឹប Aston Villa។
យ៉ាងណាមិញ Ollie Watkins ជាខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសដែលកំពុងមានរដូវកាលដ៏លេចធ្លោររបស់ខ្លួនជាមួយ Aston Villa ដោយនៅរដូវកាលនេះគាត់បានស៊ុតបញ្ចូលទីបាន 16 គ្រាប់ និង 10 Assists ក្នុងការបង្ហាញខ្លួន 27 ប្រកួតនៅ Premier League ហើយត្រូវបានគេរំពឹងថា គាត់នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនដើម្បីស្វែងរកទ្រនំថ្មីដែលមានឱកាសប្រជែងពានធំៗបាន។
ដោយមើលឃើញបែបនេះដែរ Roy Keane ជឿថា ខ្សែប្រយុទ្ធវ័យ 28 ឆ្នាំរូបនេះ នឹងមានឱកាសលេងឲ្យក្លឹបធំណាមួយនាពេលខាងមុខ។ Roy Keane បាននិយាយនៅលើ Sky Sports ថា៖ “គាត់អាចលេងឲ្យក្លឹបកំពូលណាមួយមែនទេ? Aston Villa គឺជាក្រុមកំពូលមួយ ប៉ុន្តែយើងកំពុងនិយាយអំពីក្លឹបធំៗដូចជា Manchester United, Liverpool, Manchester City… ក្មេងប្រុសរូបនេះ (Ollie Watkins) មានទម្រង់លេងមុតស្រួច កាយសម្បទា និងចលនារបស់គាត់គឺល្អដូចខ្សែប្រយុទ្ធផ្សេងទៀតនៅ Premier League។ គាត់កំពុងមានរដូវកាលដ៏អស្ចារ្យមួយ”។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!