បាល់ទាត់អន្តរជាតិ
Ronaldo ជឿជាក់ថា Mbappe ផ្ទេរទៅលេងនៅ Real Madrid នឹងធ្វើឲ្យគាត់ឈ្នះ Ballon d’Or
អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល Ronaldo Nazario បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយកាសែត Daily Mail ទាក់នឹងនឹងការបោះជំហ៊ានថ្មីរបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលត្រៀមនឹងចូលរួមជាមួយ Real Madrid នាចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ Ronaldo Nazario បានបង្ហាញជំនឿចិត្តថា កីឡាករសញ្ជាតិបារាំងរូបនេះអាចមានឱកាសខ្ពស់ក្នុងការឈ្នះពាន Ballon d’Or បន្ទាប់ពីគេចូលរួមជាមួយ Real Madrid។ បុរសវ័យ 47 រូបនេះបាននិយាយថា៖ “យើងត្រូវរង់ចាំរហូតដល់ការប្រកាសជាផ្លូវការណ៍ ប៉ុន្តែអ្នករាល់គ្នាពិតជារំភើបចិត្តចំពោះវត្តមានរបស់ Kylian Mbappe នៅ Real Madrid”។
Ronaldo Nazario បានបន្ថែមទៀតថា៖ “គាត់ (Kylian Mbappe) ជាកីឡាករដ៏អស្ចារ្យ។ បច្ចុប្បន្នគាត់បានក្លាយជាកីឡាករល្អបំផុត។ ខ្ញុំគិតថាវាជាជម្រើសដ៏ល្អសម្រាប់គាត់ ប្រសិនបើគាត់ចូលរួមជាមួយ Real Madrid ហើយខ្ញុំគិតថាពេលណាមួយគាត់នឹងឈ្នះពាន Ballon d’Or”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or