Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប Lecce ប្រកាស​បណ្ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ចេញ​ពី​តំណែង ក្រោយ​បង្ក​អំពើ​ហឹង្សា​លើ​គូ​ប្រកួត​របស់​ខ្លួន

Published

on

ថ្នាក់​ដឹកនាំ​របស់​ក្លឹប Lecce (ប្រទេស​អ៊ីតាលី) បាន​បណ្តេញ​គ្រូ​បង្វឹក​របស់​ពួក​គេ​គឺ​លោក Roberto D’Aversa ចេញ​ពី​តំណែង បន្ទាប់​ពី​គ្រូ​បង្វឹក​រូប​នេះ​បាន​យក​ក្បាល​ទៅ​បុក​នឹង​ខ្សែប្រយុទ្ធ​ក្លឹប Verona ជា​គូ​ប្រកួត​របស់​ខ្លួន គឺ​កីឡាករ Thomas Henry អំឡុង​ពេល​នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Serie A កាល​ពី​ចុង​សប្ដាហ៍​មុន។

ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 បាន​បញ្ចប់​ជាមួយ​នឹង​ជ័យជម្នះ​តិចតួច​បំផុត ដោយ​ក្រុម​របស់​លោក Roberto D’Aversa បាន​ចាញ់ 1-0។ ក្រៅ​ពី​ការ​ប្រកួត​ដែល​ចាញ់ កីឡាករ Thomas Henry បាន​ទទួល​កាត​ក្រហម បន្ទាប់​ពី​​ឈ្លោះ​ជាមួយ​ខ្សែការពារ Lecce គឺ​កីឡាករ Marin Pongracic នៅ​ចុង​ម៉ោង។ បន្ត​មក​ទៀត​ក្រោយ​​ពី​ឃើញ​ដូច​នេះ គ្រូ​បង្វឹក​លោក Roberto D’Aversa បាន​យក​ក្បាល​ទៅ​បុក​នឹង Thomas Henry មួយ​ទំហឹង ហើយ​គ្រប់​គ្នា​នៅ​ទីនោះ​ក៏​ចាប់​ផ្ដើម​ឃាត់​កុំ​ឲ្យ​មាន​ជម្លោះ​ធំ​ដុំ។

ជា​លទ្ធផល​ក្លឹប Lecce បាន​បណ្ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន​ចេញ​ពី​តំណែង ដោយ​សេចក្ដី​ប្រកាស​ថា៖ “បន្ទាប់​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​រវាង Lecce និង Verona ក្លឹប​សូម​ប្រកាស​ថា គ្រូបង្វឹក Roberto D’Aversa ត្រូវ​បញ្ចប់​​ភារកិច្ច​ជា​គ្រូ​បង្វឹក​របស់​គាត់​ហើយ។ សូម​អរគុណ​ដល់​គាត់ និង​បុគ្គលិក​របស់​គាត់​សម្រាប់​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក”។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២