បាល់ទាត់អន្តរជាតិ
គួរចាប់អារម្មណ៍! ខ្សែការពារវ័យក្មេង Pau Cubarsi របស់ Barcelona
កាលពីម្សិលមិញនេះ ខ្សែការពារកណ្តាលវ័យ 17 ឆ្នាំ Pau Cubarsi បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត UEFA Champions League ជើងទី 2 វគ្គ 16 ក្រុមចុងក្រោយទល់នឹង Napoli ដែលបញ្ចប់ទៅដោយលទ្ធផល 3-1 ខណៈដែលកីឡាករវ័យក្មេងរូបនេះ លេងបានពេញម៉ោង 90 នាទី។
បន្ថែមលើសពីការបង្ហាញសមត្ថភាពពេញមួយប្រកួតនោះដែរ Pau Cubarsi ត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុត (MVP) ប្រចាំការប្រកួតទៀតផង។ យោងតាមបច្ចេកទេសវិភាគរបស់ WhoScored បានបង្ហាញពីគុណភាពលេងដ៏អស្ចារ្យរបស់ Pau Cubarsi ដោយគាត់មានស្ថិតិសំខាន់ៗដូចជា ប៉ះបាល់ 80 ដង, បញ្ជូនបាល់ជោគជ័យ 89.7%, ស្លាយយកបាល់បាន 3 ដង, ជួយសង្គ្រោះបាល់បាន 5 ដង…។
ដោយឡែកសម្រាប់ការប្រកួតកាលពីម្សិលមិញនេះដែរក្លឹបអ្នកមានបុណ្យ Barcelona បានបង្កើតកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រនៃការប្រកួតវគ្គ Playoff នៃក្របខណ្ឌ UEFA Champions League ដោយដាក់កីឡាករ 2 នាក់ អាយុ 17 ឆ្នាំចុះក្រោម។ ក្រៅពី Cubarsi កីឡាករ Lamine Yamal មានអាយុ 16 ឆ្នាំ ក៏បានលេងការប្រកួតពេញម៉ោង 90 នាទីដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar