បាល់ទាត់អន្តរជាតិ
Pochettino អះអាងថា ថ្ងៃណាមួយ Chelsea នឹងឈ្នះពាន Premier League
លោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea មានសុទិដ្ឋិនិយមលើទស្សនៈវិស័យរបស់ក្លឹប ដោយអះអាងថា ពួកគេនឹងឈ្នះពាន Premier League នៅថ្ងៃណាមួយ ព្រោះពួកគេកំពុងដើរលើផ្លូវត្រូវ ហើយគ្រាន់តែអ្វីដែលជាបញ្ហានោះគឺត្រូវការពេលវេលាប៉ុណ្ណោះ។
បន្ថែមពីលើនេះទៀត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino បានសង្កត់ធ្ងន់ថា គន្លឹះនៃភាពជោគជ័យរបស់ Chelsea គឺគោលការណ៍ដែលធ្វើឲ្យក្រុមរបស់ខ្លួន ព្យាយាមចុះហត្ថលេខាលើកីឡាករវ័យក្មេង ដែលត្រូវការពេលវេលាដើម្បីអភិវឌ្ឍន៍ខ្លួន ហើយគាត់មានទំនុកចិត្តលើសមត្ថភាពចំពោះកូនក្រុមរបស់គាត់ទាំងអស់នោះ។
រដូវកាលនេះ Chelsea មិនមានទម្រង់លេងល្អប្រសើរឡើយ។ ទោះបីជាស្ថិតក្នុងចំណាត់ថ្នាក់លេខ 11 ក្នុងតារាងលីគក៏ដោយ លោក Mauricio Pochettino ជឿជាក់ថា ក្រុមកំពុងធ្វើបានល្អ ដោយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup កាលពីខែមុន និងកំពុងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!