Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola គ្រោង​ចាកចេញ​ពី Man City ពេល​កុងត្រា​របស់​ខ្លួន​ផុត​កំណត់

Published

on

យោងតាម​សារព័ត៌មាន Football Insider បាន​រាយការណ៍​ថា គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City គឺ​លោក Pep Guardiola គ្រោង​នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន នៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់។ យ៉ាង​ណា​មិញ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ នៅ​សល់​កុងត្រា​របស់​ខ្លួន​ត្រឹមតែ 1 រដូវកាល​ក្រោយ​ទៀត​ប៉ុណ្ណោះ។

យោងតាម​ការ​អះអាង​របស់​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ចាកចេញ​ពី Manchester City លោក Pep Guardiola នឹង​មិន​បន្ត​អាជីព​ជា​គ្រូ​បង្វឹក​ទៀត​ឡើយ ដោយ​គាត់​គ្រោង​នឹង​ឈប់​សម្រាក​ពី​អាជីព​មួយ​នេះ​តែ​ម្ដង។ គេ​មិន​បាន​ដឹង​ថា គ្រូ​បង្វឹក​វ័យ 53 ឆ្នាំ​រូប​នេះ នឹង​អាច​ចាប់​ផ្ដើម​អាជីព​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត រឺ​អត់​នោះ​ទេ។

គួរ​រំលឹក​ផង​ដែរ​ថា Pep Guardiola បាន​ចូល​មក​ដឹកនាំ Manchester City ក្នុង​ឆ្នាំ 2016។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ ក្លឹប​បាន​ឈ្នះពាន​ជើង​ឯក​លីគ​កំពូល Premier League រហូត​ដល់ 5 ដង, ឈ្នះ FA Cup 2 ដង និង​ឈ្នះ EFL Cup 4 ដង។ កាល​​ពី​រដូវ​កាល​មុន Man City បាន​ឈ្នះ​ពាន 3 ក្នុង 1 រដូវកាល និង​បាន​ឈ្នះ UEFA Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២