Connect with us

បាល់ទាត់អន្តរជាតិ

ឃើញ​យក Lamin Yamal មក​ល្អ ពេល​នេះ Barcelona ត្រៀម​ប្រម៉ូត​កីឡាករ​វ័យ​ក្មេង​ម្នាក់​ទៀត​ឲ្យ​មក​លេង​ជាមួយ​ឈុត​ធំ

Published

on

គ្រូ​បង្វឹក និង​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona កំពុង​តាម​​ឃ្លាំ​មើល​កីឡាករ Sama Nomoko ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង នៅ​ក្នុង​ឈុត​យុវជន​របស់​ក្លឹប។ កីឡាករ​វ័យ 16 ឆ្នាំរូប​នេះ​លេង​ក្នុង​តំណែង​ជា​ខ្សែប្រយុទ្ធ​ស្លាប និង​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុម U-18 របស់ Barcelona។

ក្នុង​អំឡុង​ពេល Sama Nomoko លេង​នៅ​ឈុត U-17 គាត់​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រកួត RO16 Cup ទល់​នឹង​ក្រុម BCN Sports Academy។ នៅ​ក្នុង​ការ​ប្រកួត​នោះ គេ​បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់ រួម​ជាមួយ​នឹង​ការ Assists 8 ដង ក្នុង​ចំនួន​គ្រាប់​បាល់​ដែល​ក្រុម​របស់​ខ្លួន​បាន​ស៊ុត​បញ្ចូលទី​រហូត​ដល់ 10 គ្រាប់។

គេ​បាន​ផ្ដល់​រហស្សនាម​ឲ្យ Sama Nomoko ថា “Gazelle” (សត្វ​ក្ដាន់) ដោយ​សារ​គេ​មាន​ល្បឿន​លឿន។ កីឡាករ​ឆ្នើម​រូប​នេះ​កំពុង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ប្រូម៉ូត​ឡើង​មក​លេង​ជាមួយក្រុម​ឈុត​ធំ​របស់​​ក្លឹប Barcelona។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក Bojan Krkic ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប Barcelona និង​ជានាយក​ផ្នែក​កីឡា​បច្ចុប្បន្ន បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​របស់ Nomoko ដោយ​ផ្ទាល់ ដើម្បី​វាយ​តម្លៃ​លើ​សមត្ថភាព​របស់​គាត់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២