បាល់ទាត់អន្តរជាតិ
Liverpool និង Chelsea ហ៊ានឲ្យ 200 លានអឺរ៉ូ សម្រាប់តម្លៃខ្លួនរបស់ Vinicius Jr
ក្លឹបហង្សក្រហម Liverpool និងតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងជាលើកដំបូងទៅកាន់ក្លឹបអធិរាជស Real Madrid ថា ពួកគេនឹងត្រៀមចំណាយប្រាក់ 200 លានអឺរ៉ូ (171 លានផោន) ដើម្បីចុះហត្ថលេខានាំយក Vinicius Jr មកទឹកដី Premier League។
យ៉ាងណាមិញកីឡាករវ័យ 23 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Real Madrid ដោយផ្ទេរពីក្លឹប Flamengo ក្នុងឆ្នាំ 2018 ហើយគិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុប 253 ប្រកួតហើយ សម្រាប់ក្លឹប Real Madrid ដោយស៊ុតបញ្ចូលទីបាន 77 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 72 ដង។
Vinicius Jr បានឈ្នះពាន La Liga ចំនួន 2, Copa del Rey និង UEFA Champions League ផងដែរ ក្នុងកំឡុងពេលប៉ុន្មានរដូវកាលកន្លងមកនេះ។ យោងតាមរបាយការណ៍ពី El Debate បានឲ្យដឹងថា ទាំង Liverpool និង Chelsea ពិតជាពេញចិត្តជាខ្លាំង និងចង់នាំយក Vinicius Jr មកទឹកដី Premier League ហើយក្លឹបយក្សរបស់អង់គ្លេសទាំង 2 នេះ នឹងសុខចិត្តចំណាយប្រាក់រហូតដល់ 200 លានអឺរ៉ូ សម្រាប់ការចុះហត្ថលេខាទិញផ្ដាច់កុងត្រារបស់គាត់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល