បាល់ទាត់អន្តរជាតិ
Salah ប្រាប់ថា Lionel Messi ជាកីឡាករសញ្ជាតិអាហ្សង់ទីន ដែលគាត់ចូលចិត្តជាងគេ
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីបបាននិយាយនៅលើការសម្ភាសន៍មួយជាមួយ ESPN អំពីចំណាប់អារម្មណ៍របស់គាត់ទៅលើកីឡាករចំណូលថ្មី Alexis Mac Allister ដែលជាមិត្តរួមក្រុម Liverpool របស់ខ្លួន។ ក្នុងចំណោមសំណួរមួយចំនួន នៅក្នុងបទសម្ភាសន៍នោះ ត្រូវបានគេសួរថា តើកីឡាករអាហ្សង់ទីនរូបណាដែលគាត់ចូលចិត្ត ដោយជ្រើសរើសកីឡាករផ្សេងទៀតក្រៅពី Mac Allister។
ខណៈពេលនោះ Mohamed Salah បានឆ្លើយតបដោយជ្រើសរើស Lionel Messi ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Inter Miami។ គួរដឹងផងដែរថា ខ្សែប្រយុទ្ធវ័យ 31 មិនធ្លាប់បានលេង រឺមានទំនាក់ទំនងជិតស្និទ្ធិណាមួយជាមួយនឹង Messi នោះទេ ប៉ុន្តែគាត់ធ្លាប់ត្រូវបានគេប្រៀបប្រដូចទៅនឹង Messi ជាមួយនឹងទម្រង់លេង ក៏ដូចជាស្ទាយញាក់បាល់របស់គាត់។
Mohamed Salah បាននិយាយថា៖ “Lionel Messi!!! ខ្ញុំស្រឡាញ់ Messi គាត់គឺ Messi។ ខ្ញុំក៏ស្រឡាញ់ Gabriel Batistuta ផងដែរ។ ខ្ញុំធ្លាប់បានជួបគាត់ម្តងនៅប្រទេសអាហ្សង់ទីន ហើយទទួលបានអាវយឺតរបស់គាត់ ដែលមានចុះហត្ថលេខានៅលើនោះ។ ប៉ុន្តែខ្ញុំស្រឡាញ់ Messi”។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ20 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa