បាល់ទាត់អន្តរជាតិ
បិសាចក្រហម ចង់លក់ Greenwood ក្នុងតម្លៃត្រឹមតែ 30 លានផោន
ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាជម្រើសដ៏សំខាន់មួយលើអនាគតរបស់ Mason Greenwood ខណៈដែលការខ្ចីជើងរបស់កីឡាករឆ្នើមរូបនេះនៅ Getafe ជិតដល់ទីបញ្ចប់។ បិសាចក្រហម កំពុងតែថ្លឹងថ្លែងនូវជម្រើស 3 គឺត្រូវរក្សាទុកគាត់នៅក្នុងក្រុម, បញ្ជូនគាត់ទៅខ្ចីជើងនៅក្លឹបថ្មីផ្សេងទៀត រឺលក់ចេញ។
យ៉ាងណាមិញ បច្ចុប្បន្ន Juventus និង Atletico Madrid គឺជាបេក្ខភាពក្លឹបដែលចង់ចុះហត្ថលេខាលើ Greenwood។ ទោះជាយ៉ាងណាក៏ដោយ គេបានដឹងថា តម្លៃដែលបិសាចក្រហមចង់លក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមានចំនួន 30 លានផោន ដែលវាហាក់បីដូចជាតម្លៃដែលខ្ពស់មួយ ព្រោះដោយសារបញ្ហាហិរញ្ញវត្ថុនៅតំបន់អឺរ៉ុប។
ទន្ទឹមនឹងនេះដែរ សម្រាប់ការបន្តខ្ចីជើងនៅក្លឹប Getafe រយៈពេល 1 ឆ្នាំទៀត គឺជាជម្រើសដ៏ល្អមួយផងដែរ ហើយក៏ជាអ្វីដែលប្រធានក្លឹបអេស្ប៉ាញ Getafe ចង់បានដូចគ្នា។ ក្នុងករណីនេះ ទំនងជា Manchester United នឹងបន្តកុងត្រារបស់ Greenwood បន្ថែមទៀត ដែលមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2026។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!