បាល់ទាត់អន្តរជាតិ
Griezmann ឡើងកាន់កាប់ស្ថិតិស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងចំណោមកីឡាករទាំងអស់របស់ La Liga រដូវកាលនេះ!!!
បន្ទាប់ពីការប្រកួតជុំទី 31 នៃក្របខណ្ឌកំពូល La Liga របស់អេស្ប៉ាញ បានបង្ហាញថា តារាឆ្នើម Antoine Griezmann កំពុងមានស្ថិតិស៊ុតបញ្ចូលទីច្រើនជាងគេនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែល Atletico Madrid ទើបនឹងបានយកឈ្នះ Girona ផងដែរ កាលពីម្សិលមិញនេះ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann រកបានគ្រាប់បាល់ 1 គ្រាប់ក្នុងការប្រកួតទល់នឹង Girona ហើយធ្វើឲ្យគាត់ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងចំណោមកីឡាករទាំងអស់ ដែលលេងនៅក្នុងក្របខណ្ឌ La Liga រដូវកាលនេះ។
យ៉ាងណាមិញ Griezmann ស៊ុតបញ្ចូលទីបាន 13 គ្រាប់នៅ La Liga, 1 គ្រាប់នៅ Copa del Rey និង Spanish Super Cup 1 គ្រាប់ ក៏ដូចជា 6 គ្រាប់នៅ UEFA Champions League។ គាត់មានគ្រាប់បាល់សរុប 21 គ្រាប់ ខណៈដែលអ្នកបន្ទាប់គឺ Jude Bellingham មាន 20 គ្រាប់ និង Robert Lewandowski មាន 20 គ្រាប់ដូចគ្នា។
ប្រភព: Dailysports