Connect with us

បាល់ទាត់អន្តរជាតិ

Alexander Isak ក្លាយ​ជា​កីឡាករ​ដែល​ស្ថិត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Newcastle

Published

on

ក្នុង​ការ​ប្រកួត​ជុំ​ទី 32 នៃ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស Premier League ក្លឹប Newcastle United បាន​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Tottenham Hotspur ដោយ​ពួក​គេ​បាន​យក​ឈ្នះជាមួយ​នឹង​លទ្ធផល​ដ៏​អស្ចារ្យ ក្នុង​ការ​ស៊ុតបញ្ចូល​ទី​រហូត​ដល់ 4 គ្រាប់ ទល់​នឹង 0។

ខ្សែការពារ Fabian Schar និង Anthony Gordon រក​បាន​ម្នាក់ 1 គ្រាប់ ខណៈ​ដែល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត Alexander Isak រក 2 គ្រាប់​ម្នាក់​ឯង។ ដោយ​សារ​គ្រាប់បាល់ 2 គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​នោះ Isak បាន​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប Newcastle United ដំបូង​គេ​គិត​ចាប់​តាំង​ពី​រដូវកាល​ឆ្នាំ 2003/2004 មក ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង 20 គ្រាប់ ក្នុង​មួយ​រដូវកាល។

កីឡាករ​វ័យ 24 រូបនេះ​ស៊ុត​បញ្ចូលទី​បាន 17 គ្រាប់​នៅ Premier League, 2 គ្រាប់ ក្នុង​ក្របខណ្ឌ FA Cup, 1 គ្រាប់​នៅ Carabao Cup និង 1 គ្រាប់​នៅ UEFA Champions League។ កីឡាករ​របស់​ក្លឹប Newcastle ចុង​ក្រោយ​ដែល​សម្រេច​បាន​នូវ​សមិទ្ធិផល​បែប​នេះ គឺ​អតីត​កីឡាករ​ឆ្នើម Alan Shearer ដែល​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២