បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រក្លឹប Barcelona បើកយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីឲ្យក្លឹបមានលុយទិញ Florian Wirtz
បញ្ហាហិរញ្ញវត្ថុរបស់ Barcelona បានបង្ខំឲ្យអ្នកគាំទ្ររបស់ខ្លួនបង្កើតយុទ្ធនាការរៃអង្គាសប្រាក់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលការរៃអង្គាសនោះ គឺដើម្បីឲ្យក្លឹបរបស់ពួកគេមានឱកាសផ្ទេរខ្សែប្រយុទ្ធឆ្នើមមួយរូបដែលកំពុងឡើងជើងខ្លាំងរបស់ក្លឹប Bayer Leverkusen គឺកីឡាករ Florian Wirtz។
អ្នកគាំទ្រក្លឹប Barcelona ម្នាក់បានសម្រេចចិត្តផ្ដួចផ្ដើមគំនិតនេះឡើង ហើយគេបានបើកការរៃអង្គាសប្រាក់នៅលើវេទិការរបស់ Leetchi ក្នុងតម្លៃសម្រេចគោលដៅ 150 លានអឺរ៉ូ ដើម្បីទិញយក Florian Wirtz។ ការរៃអង្គាសប្រាក់ចាប់ផ្ដើមឡើង ដោយទទួលបានការបរិច្ចាគចំនួន 5 អឺរ៉ូហើយនៅពេលនេះ។
កីឡាករវ័យ 20 ឆ្នាំ Florian Wirtz ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើនមិនថាតែ Barcelona ទេគឺរួមទាំង Man City និង Real Madrid ផងដែរ។ ប៉ុន្តែអ្វីដែលពិសេស និងធ្វើឲ្យអ្នកគាំទ្រក្លឹប Barcelona ពេញចិត្តលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះជាខ្លាំងនោះគឺសមត្ថភាពរបស់គេ ហើយលើសពីនេះទៀត Florian Wirtz ថែមទាំងធ្លាប់បាននិយាយថា ខ្លួនមានក្តីសុបិនចង់លេងឲ្យ Barcelona ថែមទៀតផង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ