Connect with us

បាល់ទាត់អន្តរជាតិ

អ្នក​គាំទ្រ​ក្លឹប Barcelona បើក​យុទ្ធនាការ​រៃអង្គាស​ប្រាក់ ដើម្បី​ឲ្យ​ក្លឹប​មាន​លុយ​ទិញ Florian Wirtz

Published

on

បញ្ហាហិរញ្ញ​វត្ថុ​របស់ Barcelona បាន​បង្ខំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​បង្កើត​យុទ្ធនា​ការ​រៃ​អង្គាស​ប្រាក់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដែល​ការ​រៃ​អង្គាស​នោះ គឺ​ដើម្បី​ឲ្យ​ក្លឹប​របស់​ពួក​គេ​មាន​ឱកាស​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ក្លឹប Bayer Leverkusen គឺ​កីឡាករ Florian Wirtz។

អ្នក​គាំទ្រ​ក្លឹប Barcelona ម្នាក់​បាន​សម្រេច​ចិត្ត​ផ្ដួចផ្ដើម​គំនិត​នេះ​ឡើង ហើយ​គេ​បាន​បើក​ការ​រៃអង្គាស​ប្រាក់​នៅ​លើ​វេទិការ​​របស់ Leetchi ក្នុង​តម្លៃ​សម្រេច​គោលដៅ 150 លានអឺរ៉ូ ដើម្បី​ទិញ​យក Florian Wirtz។ ការរៃអង្គាស​ប្រាក់​ចាប់​ផ្ដើម​ឡើង ដោយ​ទទួល​បាន​ការ​បរិច្ចាគ​ចំនួន 5 អឺរ៉ូ​ហើយ​នៅ​ពេល​នេះ។

កីឡាករ​វ័យ 20 ឆ្នាំ Florian Wirtz ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជាច្រើន​មិន​ថា​តែ Barcelona ទេ​គឺ​រួម​ទាំង Man City និង Real Madrid ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្លឹប Barcelona ពេញ​ចិត្ត​លើ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ជា​ខ្លាំង​នោះ​គឺ​សមត្ថភាព​របស់​គេ ហើយ​លើស​ពី​នេះ​ទៀត Florian Wirtz ថែម​ទាំង​ធ្លាប់​បាន​និយាយ​ថា ខ្លួ​ន​មាន​ក្តីសុបិន​ចង់​លេង​ឲ្យ Barcelona ថែម​ទៀត​ផង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២