បាល់ទាត់អន្តរជាតិ
Felipe Anderson បដិសេធមិនចូលរួមជាមួយ Juventus ដើម្បីត្រឡប់ទៅលេងនៅប្រទេសកំណើតរបស់ខ្លួនវិញ!!!
ខ្សែបម្រើប្រយុទ្ធ Felipe Anderson របស់ក្លឹប Lazio បានច្រានចោលសំណើររបស់ក្លឹបសេះបង្កង់ Juventus ហើយសម្រេចចិត្តត្រឡប់លេងនៅប្រទេសកំណើតរបស់ខ្លួនវិញ។ យ៉ាងណាមិញ ពេលនេះ Felipe Anderson ត្រូវបានក្លឹបបាល់ទាត់ប្រេស៊ីល Palmeiras ប្រកាសជាផ្លូវការណ៍ហើយថា គាត់នឹងចូលរួមជាមួយពួកគេនៅរដូវក្ដៅនេះ។
ដោយឡែក Felipe Anderson បានចូលរួមជាមួយ Palmeiras ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះគាត់បានផុតកុងត្រាជាមួយ Lazio ហើយ។ សម្រាប់ការចូលរួមជាមួយក្លឹបថ្មី Palmeiras គេមិនបានដឹងថា តើគាត់នឹងចុះកុងត្រារយៈពេលប៉ុន្មានឆ្នាំនោះឡើយ។
ដោយឡែកក្លឹប Juventus ធ្លាប់បានផ្តល់សំណើរដល់ខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះនូវកុងត្រារយៈពេល 3 ឆ្នាំ ប៉ុន្តែគាត់បានបដិសេធដោយសារតែស្ថានភាពគ្រួសារ។ ក្នុងរដូវកាលនេះ Felipe Anderson បានលេង 44 ប្រកួតឲ្យ Lazio ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 7 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត