Connect with us

បាល់ទាត់អន្តរជាតិ

បច្ចុប្បន្ន​នេះ តើ​​​កីឡាករ​រូប​ណា ដែល​បាន​ឈ្នះ​ពាន UCL ​ច្រើន​ជាង​គេ?

Published

on

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League សម្រាប់​រដូវកាល​ឆ្នាំ 2021/22 ទើប​តែ​នឹង​បញ្ចប់​ទៅ​កាល​ពី​ម្សិលមិញ​នេះ ដោយ​ក្លឹប​ស្ដេចស Real Madrid បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​នៃ​ជា​ថ្មី​ម្ដង​ទៀត ដែល​វា​ជា​ការ​ឈ្នះ​លើក​ទី 14 របស់​ពួក​គេ​ដែល​ច្រើន​ជាង​ក្លឹប​ណាៗ​ទាំង​អស់​នៅ​លើ​ពិភពលោក​នេះ។

បន្ទាប់​ពី Real Madrid ​ក្រុម​​ទី​ពីរ​ដែល​ឈ្នះ​ពាន UEFA Champions League ច្រើន​ជាង​គេ​គឺ AC Milan ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​បាន​ចំនួន 7 ហើយ Liverpool និង Bayern Munich ធ្លាប់​ឈ្នះបាន 5 ដង​ដូច​គ្នា។

UEFA Champions League ដែល​ដើម​ឡើយ​មាន​ឈ្មោះ​ហៅថា​ពាន European Cup ក្រោយ​មក​ទើប​ប្តូរឈ្មោះ​នៅ​ក្នុង​រដូវកាល​ឆ្នាំ 1992-93។

ក្រៅ​ពី​ក្លឹប​ដែល​ឈ្នះ​ពាន​ច្រើន តើ​កីឡាករ​រូប​ណា ដែល​ធ្លាប់​ឈ្នះពាន UEFA Champions League នេះ​ច្រើន​ជាង​គេ?

បើ​គិត​តាម​ប្រវត្តិសាស្ត្រ​តាំង​ពី​ជំនាន់​ដើម​មក Francisco Genti គឺ​ជា​អតីត​កីឡាករ​ដែល​ឈ្នះពាន UCL ច្រើន​ជាង​គេ គឺ​ចំនួន 6 ដង។ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​នេះ កីឡាករ​ដែល​ឈ្នះ UCL ច្រើន​ជា​ង​គេ គឺ​ធ្លាប់​ឈ្នះ​ត្រឹម​តែ 5 ដង​ប៉ុណ្ណោះ។

អ្វី​​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​កីឡាករ​​ដែល​បាន​ឈ្នះ​ពាន UEFA Champions League ច្រើនជាង​គេ​ភាគច្រើនជា​កីឡាករ​របស់​ក្លឹប Real Madrid។

កីឡាករ​របស់ Real Madrid មាន​ដូច​ជា Karim Benzema, Dani Carvajal, Casemiro, Gareth Bale, Isco, Toni Kroos, Marcelo, Nacho និង Luka Modric បាន​តាម​ស្មើ​កំណត់​ត្រា​ជាមួយ Cristiano Ronaldo ក្នុង​ការ​ឈ្នះពាន UCL បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ចុងក្រោយ កាល​ពី​ម្សិល​មិញ​នេះ។

ដំបូង​ឡើយ Cristiano Ronaldo ជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ​ពាន UEFA Champions League 5​ ដង។ គាត់បានឈ្នះវាជាលើកដំបូងជាមួយ Manchester United ក្នុងឆ្នាំ 2008 ហើយ​ក្រោយ​មក​បាន​ឈ្នះ 4 ដង​ទៀត​ជាមួយ Real Madrid ក្នុង​ឆ្នាំ 2014, 2016, 2017 និង 2018។

ខាង​ក្រោម​ជា​បញ្ជី​ឈ្នះ​កីឡាករ​ដែល​ឈ្នះពាន UCL ច្រើន​ជាង​គេ​នាពេល​បច្ចុប្បន្ន។

– Karim Benzema (Real Madrid) – 5 ដង

– Dani Carvajal (Real Madrid) – 5 ដង

– Luka Modrić (Real Madrid) – 5 ដង

– Cristiano Ronaldo (Manchester United, Real Madrid) – 5 ដង

– Gareth Bale (Real Madrid) – 5 ដង

– Casemiro (Real Madrid) – 5 ដង

– Toni Kroos (Real Madrid) – 5 ដង

– Isco (Real Madrid) – 5 ដង

– Marcelo (Real Madrid) – 5 ដង

– Nacho (Real Madrid) – 5 ដង

– Andrés Iniesta (Barcelona) – 4 ដង

– Sergio Ramos (Real Madrid) – 4 ដង

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២