Connect with us

បាល់ទាត់អន្តរជាតិ

ការ​ចាប់​ឆ្នោត​នៅ UEFA Champions League រដូវកាល​ក្រោយ នឹង​ត្រូវ​ប្រើប្រាស់​​ជំនួយ​ពី AI

Published

on

ចាប់​ពី​រដូវកាល 2024/2025 ទៅ ការ​ចាប់​ឆ្នោត​នៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League នឹង​ត្រូវ​អនុវត្តន៍​ដោយ​មាន​ជំនួយ​ពី AI រឺ​បញ្ញា​សិប្បនិម្មិត (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​អង់គ្លេស Sky Sports)។ យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា អ្នករៀបចំ​កម្មវិធី​នៃ​ការ​ចាប់​ឆ្នោត​នឹង​ប្រើប្រាស់ AI ឲ្យ​ជ្រើសរើស​គូ​ប្រកួត​ដែល​ត្រូវ​ប៉ះគ្នា និង​ប្រើប្រាស់​ជំនួយ​ពី​ការ​ចាប់​ដោយ​ប្រើដៃ​ដែរ។

យ៉ាង​ណា​មិញ UEFA បាន​សម្រេច​ចិត្ត​អនុវត្តន៍​វិធី​នេះ​ដើម្បី​ចំណេញ​ពេល​វេលា។ ការ​ចាប់​ឆ្នោត UEFA Champions League ដោយ​ប្រើ​វិធី​ចាស់​នឹង​ចំណាយ​ពេល​ពី 3 ទៅ 4 ម៉ោង ហើយ​ត្រូវ​ការ​គ្រាប់​បាល់​តូចៗ​ប្រហែល 900 គ្រាប់។

ចាប់​ពី​រដូវ​កាលក្រោយ​នេះ ចំនួន​ក្រុម​នៅ​ក្នុង UEFA Champions League នឹង​កើន​ឡើង​ពី 32 ទៅ 36 ក្រុម។ ក្រុម​ដែល​មក​ពី​លីគ​ជាមួយ​គ្នា ក៏​អាច​នឹង​ស្ថិត​ក្នុង​ពូល​ជា​មួយ​គ្នា​ដែរ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​វិធី​សាស្ត្រ​ចាស់​ដូចកាល​ពី​មុន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២