បាល់ទាត់អន្តរជាតិ
Thiago Alcantara នឹងវិលត្រឡប់មកអតីតក្លឹបចាស់ Barcelona វិញ
![](https://x-sportkh.com/wp-content/uploads/2024/05/article-003810-1.jpg)
នៅសប្តាហ៍នេះ Barcelona បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេម្តងទៀតទាក់ទងនឹងអនាគតរបស់គ្រូបង្វឹកលោក Xavi Hernandez។ ក្លឹបកាតាឡាន់ បានសម្រេចចិត្តជាផ្លូវការណ៍ដើម្បីចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នាមុនរដូវកាលថ្មីចាប់ផ្ដើម។
បេក្ខភាពដែលនឹងមកជំនួស Xavi ត្រូវបានគេដឹងរួចហើយគឺ Hansi Flick។ ស្របពេលជាមួយគ្នានោះដែរ យោងតាមរបាយការណ៍ពី Diario AS បានឲ្យដឹងថា អតីតខ្សែបម្រើឆ្នើម Thiago Alcantara នឹងវិលត្រឡប់មកចូលរួមជាមួយ Barcelona វិញ នារដូវក្ដៅនេះដូចគ្នា ខណៈដែលគេកំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងលោក Hansi Flick។
គេបានដឹងថា Thiago Alcantara និយាយភាសាអាឡឺម៉ង់បានយ៉ាងល្អ ហើយគេក៏ធ្លាប់ជាកីឡាករសំណព្វចិត្តម្នាក់របស់លោក Hansi Flick ផងដែរ ពេលដែលពួកគេនៅ Bayern Munich ជាមួយគ្នា។ Barcelona បានទាក់ទងទៅកាន់ Thiago Alcantara ស្របពេលដែល កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ត្រៀមនឹងចាកចេញពី Anfield ដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley