បាល់ទាត់អន្តរជាតិ
Wayne Rooney ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹបមួយនៅ Championship
អតីតវីរបុរសបាល់ទាត់របស់ក្លឹបបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានចូលប្រឡូកក្នុងការងារជាគ្រូបង្វឹករបស់ខ្លួនឡើងវិញ ជាថ្មីម្ដងទៀតហើយ ដោយគាត់ត្រូវបានតែងតាំងឲ្យដឹកនាំក្លឹប Plymouth Argyle ដែលជាក្លឹបក្បែរបាតតារាងរបស់ Championship។
យ៉ាងណាមិញ សម្រាប់រយៈពេលនៃការចុះកុងត្រារបស់ Wayne Rooney ជាមួយក្លឹបថ្មី Plymouth Argyle មិនត្រូវបានបង្ហាញឲ្យដឹងជាផ្លូវការណ៍នោះទេ។ គួររំលឹកផងដែរថា តំណែងចុងក្រោយដែល Rooney បានធ្វើ គឺជាគ្រូបង្វឹករបស់ក្លឹប Birmingham City តែត្រូវបានបណ្តេញចេញពីការងារក្នុងខែមករា ដើមឆ្នាំនេះ បន្ទាប់ពីដឹកនាំក្រុមមិនបានល្អជាបន្តបន្ទាប់។
សម្រាប់ក្លឹប Plymouth Argyle វិញ មិនមែនជាក្លឹបកំពុងលេចធ្លោរឡើយ តែជាក្លឹបដែលទើបតែបានគេចផុតពីតំបន់កាត់ចោលនៅចុងបញ្ចប់នៃរដូវកាលរបស់ Championship។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 21 ដែលមានតែ 1 ពិន្ទុ ប៉ុណ្ណោះពីលើក្រុមដែលត្រូវបានកាត់ចេញពី Championship។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត