បាល់ទាត់អន្តរជាតិ
Lautaro Martinez ត្រូវបានតែងតាំងជាកីឡាករល្អបំផុតប្រចាំរដូវកាលរបស់ Serie A
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lautaro Martinez របស់ក្លឹប Inter Milan ត្រូវបានតែងតាំងជា MVP (កីឡាករល្អបំផុតប្រចាំរដូវកាល) នៃក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A។ ពេញមួយរដូវកាលនេះ Lautaro Martinez បានចូលលេង 33 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ និង Assist 6 ដង។
កីឡាករវ័យ 26 ឆ្នាំរូបនេះ បានបង្ហាញខ្លួនសរុបនៅលើទីលានប្រកួតចំនួន 2667 នាទីសម្រាប់ក្លឹប Inter Milan របស់ខ្លួន។ បន្ថែមលើសពីនេះទៀត Martinez ថែមទាំងបានឈ្នះពានលីគ (Serie A) ជាមួយ Inter Milan ផងដែរ ដោយវ៉ាដាច់ពិន្ទុពីក្រុមលេខ 2 AC Milan រហូតដល់ 19 ពិន្ទុ។
ទន្ទឹមនឹងនេះដែរ លោក Simone Inzaghi ដែលជាគ្រូបង្វឹករបស់ Inter Milan ក៏ទទួលបានពានរង្វាន់គ្រូបង្វឹកល្អបំផុតប្រចាំរដូវកាលដែរ។ កុងត្រាបច្ចុប្បន្នរបស់ Martinez ជាមួយ Inter Milan មានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026 ហើយតម្លៃខ្លួនរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនរហូតដល់ 110 លានអឺរ៉ូ (បើយោងតាម Transfermarkt)។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត