បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ស្រក់ទឹកភ្នែក ក្រោយចាញ់ Al Hilal វគ្គផ្ដាច់ព្រ័ត King Cup
![](https://x-sportkh.com/wp-content/uploads/2024/06/article-003840-1.jpg)
តារាឆ្នើម Cristiano Ronaldo បានស្រក់ទឹកភ្នែក ក្រោយការប្រកួតដែល Al Nassr បានចាញ់ Al Hilal តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីចុងម៉ោង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ King’s Cup ឆ្នាំ 2024។ ក្រុមទាំង 2 បានធ្វើការប្រកួតយ៉ាងតានតឹង រហូតដល់មានការពិន័យកាតក្រហមកើតឡើងរហូតដល់ 3 សន្លឹក។
ទោះជាយ៉ាងណាក៏ដោយ គិតត្រឹម 90 នាទីនៃការប្រកួត Al Nassr និង Al Hilal រកបាន 1 គ្រាប់ស្មើគ្នា ហើយក៏ធ្វើឲ្យមានការបន្ថែមម៉ោងនៃការប្រកួត 15 នាទី 2 ដង។ ការបន្ថែមម៉ោង នៅតែមិនអាចរកឃើញក្រុមដែលជាម្ចាស់ពាន ហើយក៏អូសបន្លាយរហូតដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង។
ជាលទ្ធផល Al Hilal បានឈ្នះគ្រាប់បាល់ប៉េណាល់ទីទៅលើ Al Nassr 5-4 ហើយពួកគេក៏បានក្លាយជាម្ចាស់ពាន King’s Cup រដូវកាលនេះផងដែរ។ ដោយឡែក Cristiano Ronaldo បានបង្ហាញពីអារម្មណ៍សោកស្ដាយជាខ្លាំងដែលមិនអាចជួយក្រុមបាន។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានសម្រក់ទឹកភ្នែក ក្រោយការបរាជ័យ ខណៈដែលគាត់មិនទាន់ធ្លាប់បានឈ្នះពានរង្វាន់ណាមួយនៅឡើយទេ ជាមួយក្លឹប Al Nassr របស់ខ្លួន បន្ទាប់ពីចំណាយពេលនៃអាជីពបាល់ទាត់ក្នុងទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីត តាំងពីចុងឆ្នាំ 2022 មក។
ប្រភព: Bolavip
-
បាល់ទាត់អន្តរជាតិ4 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ5 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់