Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo ស្រក់​ទឹកភ្នែក ក្រោយ​ចាញ់ Al Hilal វគ្គ​ផ្ដាច់ព្រ័ត King Cup

Published

on

តារា​ឆ្នើម Cristiano Ronaldo បាន​ស្រក់​ទឹកភ្នែក ក្រោយ​ការ​ប្រកួត​ដែល Al Nassr បាន​ចាញ់ Al Hilal តាម​រយៈ​ការ​ទាត់បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ចុង​ម៉ោង ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ King’s Cup ឆ្នាំ 2024។ ក្រុម​ទាំង 2 បាន​ធ្វើ​ការ​ប្រកួត​យ៉ាង​តានតឹង រហូត​ដល់​មាន​ការ​ពិន័យ​កាត​ក្រហម​កើត​ឡើង​រហូត​ដល់ 3 សន្លឹក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម 90 នាទី​នៃ​ការ​ប្រកួត Al Nassr និង Al Hilal រក​បាន 1 គ្រាប់​ស្មើ​គ្នា ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ការ​បន្ថែម​ម៉ោង​នៃ​ការ​ប្រកួត 15 នាទី 2 ដង។ ការ​បន្ថែម​ម៉ោង នៅ​តែ​មិន​អាច​រក​ឃើញ​ក្រុម​ដែល​ជា​ម្ចាស់​ពាន ហើយ​ក៏​អូស​បន្លាយ​រហូត​ដល់​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​តែ​ម្ដង។

ជា​លទ្ធផល Al Hilal បាន​ឈ្នះ​គ្រាប់​បាល់​ប៉េណាល់ទី​ទៅ​លើ Al Nassr 5-4 ហើយ​ពួក​គេ​ក៏​បាន​ក្លាយ​ជាម្ចាស់ពាន King’s Cup រដូវកាល​នេះ​ផង​ដែរ។ ដោយ​ឡែក Cristiano Ronaldo បាន​បង្ហាញ​ពី​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង​ដែល​មិន​អាច​ជួយ​ក្រុម​បាន។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​សម្រក់​ទឹកភ្នែក ក្រោយ​ការ​បរាជ័យ ខណៈ​ដែល​គាត់​មិន​ទាន់​ធ្លាប់​បាន​ឈ្នះពាន​រង្វាន់​ណា​មួយ​នៅ​ឡើយ​ទេ ជា​មួយ​ក្លឹប Al Nassr របស់​ខ្លួន បន្ទាប់​ពី​ចំណាយ​ពេល​នៃ​អាជីព​បាល់ទាត់​ក្នុង​ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត តាំង​ពី​ចុង​ឆ្នាំ 2022 មក។

ប្រភព: Bolavip

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២