បាល់ទាត់អន្តរជាតិ
តើព័រទុយហ្គាល់ ធ្លាប់ឈ្នះពានធំៗអ្វីខ្លះនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ?
នៅពេលដែលអ្នកនិយាយពីឈ្មោះរបស់ព័រទុយហ្គាល់ អ្នកនឹងនឹកឃើញមុនគេទៅដល់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបច្ចុប្បន្ន គឺជាកាពីតែនក្រុមជម្រើសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលមានវ័យ 39 ឆ្នាំ ខ្សែប្រយុទ្ធរូបនេះ ប្រហែលជាកំពុងត្រៀមខ្លួនលាខ្លួនលាអ្នកគាំទ្ររបស់គាត់ហើយ បន្ទាប់ពីចប់ព្រឹត្តិការណ៍ Euro 2024។
ដោយឡែក ថ្វីត្បិតតែព័រទុយហ្គាល់ ជាប្រទេសមួយដែលសំបូរដោយធនធានកីឡាករ និងមានលីគកំពូលដែលលេចធ្លោរគួរសមក្នុងតំបន់អឺរ៉ុប ប៉ុន្តែប្រវត្តិនៃការឈ្នះពានរបស់ពួកគេមិនមានភាពលេចធ្លោរខ្លាំងឡើយ។ អាចនិយាយបានថា Cristiano Ronaldo គឺជាមនុស្សម្នាក់ដែលរួមចំណែកដ៏ធំ ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ព័រទុយហ្គាល់ ព្រោះមុនពេលមានវត្តមានរបស់ CR7 ក្រុមជម្រើសជាតិនៃប្រទេសនេះតែងតែត្រូវបានគេមើលរំលង។
ងាកមកមើលប្រវត្តិសាស្ត្រនៃការឈ្នះពានរបស់ព័រទុយហ្គាល់។ ការទទួលបានជ័យជម្នះ 1-0 របស់ព័រទុយហ្គាល់ទៅលើបារាំង ក្នុងវគ្គផ្ដាច់ព្រ័ត Euro 2016 គឺជាពានរង្វាន់ដ៏សំខាន់ និងធំដំបូងបំផុតរបស់ពួកគេ។ គ្រាប់បាល់ 1 គ្រាប់នៅពេលនោះគឺជាការស៊ុតបញ្ចូលទីរបស់ Eder នៅនាទីទី 109។
ប៉ុន្មានឆ្នាំក្រោយមកទៀត នៅរដូវកាល 2018–2019 ព័រទុយហ្គាល់ក៏បានឈ្នះ UEFA Nations League ដោយពួកគេបានយកឈ្នះទៅលើហូឡង់ ក្នុងវគ្គផ្ដាច់ព្រ័ត ជាមួយនឹងលទ្ធផល 1-0 ហើយកីឡាករដែលស៊ុតបញ្ចូលទីគឺ Goncalo Guedes។ ជាសរុប ពានរង្វាន់របស់ព័រទុយហ្គាល់មានតែ 2 នេះប៉ុណ្ណោះ ហើយបើមើលទៅការប្រកួត FIFA World Cup វិញ ពួកគេមិនដែលសូម្បីតែលេងក្នុងវគ្គផ្ដាច់ព្រ័ត។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar