Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែបម្រើ​របស់​ក្លឹប Barcelona លើក​ឡើង​ថា ភាព​ជោគជ័យ​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ជាប់​ទាក់ទង​នឹង Cristiano Ronaldo

Published

on

អតីត​ខ្សែ​បម្រើ​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Cesc Fabregas បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ BBC Sport ដោយ​គូស​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​ការ​ប្រកួត​របស់​ព័រទុយហ្គាល់​នៅ Euro 2024 ដែល​ជាប់​ទាក់ទង​នឹង​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ពួក​គេ​គឺ​កីឡាករ Cristiano Ronaldo។

យ៉ាង​ណា​មិញ Cesc Fabregas បាន​និយាយ​ថា៖ “ការ​លេង​ជា​រួម​របស់​គាត់​នៅ​ពេល​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ យ៉ាង​ណា​​ក៏​ដោយ បើ​ក្រុម​លេង​ល្អ រឺ​​ក្រុម​លេង​មិន​បាន​ល្អ គាត់​តែង​តែ​ជា​អ្នក​រក​ឱកាស ទាំង​ការ​បង្កើត​អ្វីមួយ​សម្រាប់​ខ្លួន​ឯង រឺ​សម្រាប់​ក្រុម​ទាំង​មូល”។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នៃ​សាធារណៈរដ្ឋ​ឆេក ក្នុង​ជុំ​ទី 1 ដែល​ជា​ការ​ប្រកួត​បើក​ឆាកវគ្គ​ចែកពូល Euro 2024 ដោយ​លទ្ធផល 2-1។ នៅ​ក្នុង​ប្រកួត​នោះ Cristiano Ronaldo បាន​បង្កើត​កំណត់ត្រា​ដ៏​ពិសេស​មួយ ដោយ​ក្លាយ​កីឡាករ​ដែល​បាន​លេង​ពាន​ធំ​នៅ​តំបន់​អឺរ៉ុប (Euro) ជា​លើក​ទី 6 ក្នុង​អាជីព​របស់​ខ្លួន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២