បាល់ទាត់អន្តរជាតិ
ក្លឹបតោខៀវ Chelsea ចាប់អារម្មណ៍លើការចុះហត្ថលេខាខ្សែការពារ Koulibaly
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងផ្ដល់ជូនខ្សែការពារ Kalidou Koulibaly នូវកុងត្រាប្រាក់ពលកម្ម 8.5 លានផោន ក្នុងមួយឆ្នាំ ប្រសិនបើខ្សែការពារកណ្ដាលរូបនេះ ព្រមផ្ទេរមកចូលរួមជាមួយពួកគេនៅរដូវក្តៅនេះ។
យ៉ាងណាមិញ ក្លឹបតោខៀវកំពុងមានតម្រូវការជាចាំបាច់ សម្រាប់ខ្សែការពារកណ្ដាលដ៏មានប្រសិទ្ធិភាពម្នាក់ នៅរដូវក្ដៅនេះ បន្ទាប់ពួកគេបានបាត់បង់ Antonio Rudiger និង Andreas Christensen។
ដោយឡែក តម្លៃផ្ទេររបស់ Koulibaly ប្រហែលជាមិនមែនជាឧបសគ្គសម្រាប់ក្លឹបតោខៀវឡើយ ខណៈដែលខ្សែការពារស្បែកខ្មៅរូបនេះ ក៏មានវ័យ 30 ឆ្នាំទៅហើយដែរ។ ប៉ុន្តែអ្វីដែលជាការពិចារណារបស់ Chelsea គឺប្រាក់ពលកម្មដែលអាចផ្ដល់ជូនដល់ Koulibaly។
យោងតាមកាសែត Gazzetta dello Sport បានឲ្យដឹងថា ក្លឹប Napoli កំពុងទាមទារការផ្ទេរដែលមានតម្លៃ 34 លានផោន សម្រាប់ក្លឹបណាដែលចង់បានខ្សែការពាររូបនេះ។ យ៉ាងណាក្លឹបតោខៀវ Chelsea ជួបឧបសគ្គផងដែរ ដោយមានការតាមប្រជែងពី Bacelona ហើយខ្សែការពារ Koulibaly នេះ ក៏មានទំនោរចិត្តចង់ទៅ Barcelona ជាជាងការផ្ទេរទៅកាន់ទឹកដីអង់គ្លេស។
ប្រភព: Thesun